ភ្នំពេញ៖ ជារៀងរាល់ថ្ងៃមានរថយន្តធំៗចតអនាធិបតេយ្យជាច្រើននៅលើផ្លូវវេងស្រេង ត្រង់កន្លែងជញ្ជីងថ្លឹងរថយន្តស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ តែអាជ្ញាធរនៅ ទីនោះមិនអើពើខ្វើកខ្វល់នោះទេ ។
អ្នកធ្វើដំណើរដែលបើកយានជំនិះឆ្លងកាត់ផ្លូវេងស្រេងតែងតែឃើញ រថយន្តជា ច្រើនគ្រឿងបើកមកចតនៅ ទីនេះរាល់ថ្ងៃ មានរថយន្តធំៗ រថយន្តដឹកថ្ម ខ្សាច់ហើយគ្មានអាជ្ញាធរណាម្នាក់ចេញមកអើពើនឹងការចតរថយន្តបែបអនាធិបតេយ្យនេះ ឡើយ ។
ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរនៅម្តុំនោះបន្តទៀតថា ផ្លូវបេតុងគេធ្វើឡើងល្អ ស្អាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋស្រួល ធ្វើដំណើរបែរជានាំគ្នាយក រថយន្តធុនធំចត ត្រៀមត្រាទៅវិញ ។ ចំណែកថ្នល់វិញសំបូរ ទៅដោយកម្ទេចដីដែលជ្រុះពីរថយន្តជាច្រើន ។
ក្រោមរូបភាពនេះហើយទើបធ្វើឲ្យ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពល រដ្ឋ ពីព្រោះបង្កឲ្យមានកកស្ទះចរាចរណ៍ រាល់ថ្ងៃ និងអាចប្រឈមនឹង
គ្រោះថា្នក់ ចរាចរាណ៏នៅពេលយប់ ព្រោះម្តុំនោះមាន សភាពងងឹតផងដែរ ។ បញ្ហានេះប្រជាពល រដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន មេត្តាចុះរៀបចំនៅចំណុចផ្លូវវេងស្រេង ដែលកំពុងក្លាយជាចំណតរបស់រថយន្តធំៗយ៉ាងអនាធិបតេយ្យនេះផង ៕
ដោយ៖ ជ្រោយពេជ្រ