ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេអេត្យូពី បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសប្រឆាំងបាតុកម្មនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ បណ្តាលឲ្យមានមនុស្សជាច្រើននាក់បានបាត់បង់ជីវិត នៅភាគពាយព្យនៃប្រទេសនេះ។
ក្រុមអ្នកតវ៉ាប្រឆាំងដែលកំពុងតែមានស្ថានភាពរំជើបរំជួលខ្លាំងពីសំណាក់ក្រុមបាតុករនៅកណ្តាលទីក្រុង Addis Ababa កាលពីថ្ងៃសុក្រ បានបណ្តាលឲ្យមានមនុស្សជាច្រើននាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀត ត្រូវបានចាប់ខ្លួនផងដែរ ។
រដ្ឋាភិបាលដែលកំពុងប្រឈមមុខទៅនឹងហ្វូងបាតុករធំៗ២ដែលមានប្រភពមកពីក្រុមកុលសម្ព័ន្ធ ដែលនៅក្នុងប្រទេសដោយបានធ្វើការចោទប្រកាន់រដ្ឋាភិបាលថា បានរំលោភបំពានសិទ្ធិមនុស្ស និងបញ្ហាធ្វើទុក្ខបុកម្នេញទៅលើ ក្រុមនេះជាច្រើនទៀតផង ។
ជាមួយនឹងការស្លាប់និងរបួសជាច្រើនទៅលើក្រុមបាតុកររដ្ឋាភិបាលអេត្យូពី ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕
ប្រែសម្រួល៖ ម៉ែវ សាធី
...