ឈ្មួញឈើដុះស្លែ២នាក់ត្រូវបានសមត្ថកិច្ចមេព្រៃកាងឲ្យរកស៊ីដឹកជញ្ចូនឈើយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តសៀមរាប៖ ឈ្មួញឈើ២នាក់ ទី១ឈ្មោះតេង និងទី២-ឈ្មោះរ៉េត បានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ នៅស្រុកស្វាយលើជាយូរណាស់ មកហើយពុំដែលមានការបង្រ្កាបពីសមត្ថកិច្ចមេព្រៃម្ដងណាទេ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ន បានអះអាងថា ឈ្មួញទាំង២នាក់នេះបាន បង់លុយឲ្យសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដូចជាមេព្រៃ ស្រុកស្វាយលើ រហស្សនាម ១៩ ជាអ្នកបើកដៃឲ្យមានការដឹកជញ្ជូនឈើដោយសេរី និងសមត្ថកិច្ច ស្ថាប័នពាក់ ព័ន្ធមួយចំនួនទៀតបានជាប់ពាក់ព័ន្ធនឹងការដឹកបទល្មើសព្រៃឈើនេះ ។

សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មេព្រៃរហស្សនាម១៩ នៅ ស្រុកស្វាយលើ ជាមេព្រៃដ៍ល្បីល្បាញ ខាងបើកដៃឲ្យឈ្មួញដឹក ជញ្ជូនឈើទាំង យប់ទាំងថ្ងៃ ចង់បិទចង់បើក គឺនៅលើ មេព្រៃរហស្សនាម១៩នេះតែម្ដង ។ នៅ ពេលខ្លះមេព្រៃ១៩ ក៏ភូតភរ លោកនាយ សង្កាត់ដែរ ថាមិនមានបទល្មើសព្រៃឈើ ណាកើតឡើងទេ តែធាតុពិត មានការ ដឹកជញ្ជូនឈើ គ្មានលស់១ថ្ងៃទេ ។

ទាក់ទិននឹងករណីនេះសមត្ថកិច្ចដែលគោរពច្បាប់និងប្រជាពលរដ្ឋសុំឲ្យលោកនាយខណ្ឌពិនិត្យមើលមន្រ្ដីរបស់ខ្លួនដែលកំពុងតែយកច្បាប់មកជាន់ឈ្លីនិងទ្រាប់ អង្គុយកាងបទល្មើសនេះផង ៕

srnews-451 (1) srnews-453 srnews-452

ដោយ៖ ប៊ុនរិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print