រថយន្តយីឌុបភ្លៅ៥ដឹកឈើគ្រឿងផ្ទះត្រូវបានរដ្ឋបាលព្រៃឈើសហការជាមួយអាវុធហត្ថខេត្តធ្វើការបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម៣A.៣៥៥៦ដឹកឈើលេខ២(គ្រឿងផ្ទះ)ចេញពីដីសម្បទានក្រុមហ៊ុនហ័ងអាញលំផាត់(វៀតណាម)ត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងកងរាជអាវុធហត្ថបង្ក្រាប។

ហេតុការបង្ក្រាបរថយន្តយីឌុបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចស្ពានស្រែពក ស្តិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរី។

បើតាមប្រភពពីលោក គឹម ឆេងលឹម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំបានបញ្ជក់ថា រថយន្តយីឌុបនេះបានដឹកឈើចេញពីដីក្រុមហ៊ុនហ័ងអាញ់លំផាត់ កម្លាំងរបស់លោកបានសហការជាមួយអាវុធហត្ថខេត្តស្ទាក់ចាប់បាននៅត្រង់ចំណុចស្ពានស្រែពកបំរុងធ្វើដំណើរទៅខេត្តបាត់ដំបង ។ ក្រោយពីធ្វើការបង្ក្រាបរថយន្តខាងលើនេះដែរម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់។

លោកបានបន្តឲ្យដឹងទៀតថា រថយន្តត្រូវបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកឯឈើក្តា(គ្រឿងផ្ទះ)ត្រូវបានធ្វើការវាស់វែងមានចំនួន១២ម៉ែត្រគិប។ មជ្ឈដ្ឋានទូទៅបានរិះគន់ថារថយន្តយីឌុបមួយគ្រឿងនេះប្រហែលមិនបានបង់លុយឲ្យជំនាញរដ្ឋបាលព្រៃឈើហើយមើលទៅទើបធ្វើបង្ក្រាបបែបនេះ៕

image image image

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print