Barcelona បំបាក់ Sevilla ៥ទល់១ បន្តនៅកំពូលតារាង La Liga

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski បានបន្តទម្រង់លេងដ៏ល្អរបស់ខ្លួនជាមួយនឹងការរកបានគ្រាប់បាល់២គ្រាប់ ខណៈដែល Barcelona បានយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផល ៥ទល់១ ដើម្បីបន្ថែម៣ពិន្ទុនៅ La Liga និងបន្តឈរកំពូលតារាងលីកកំពូលអេស្ប៉ាញមួយនេះដែលតាមពីក្រោយដោយ Real Madrid។

Lewandowski វ័យ៣៦ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន១៤គ្រាប់ក្នុង១២ប្រកួតក្នុងការប្រកួតទាំងអស់ និង១០គ្រាប់ក្នុង៦ប្រកួតចុងក្រោយរបស់គាត់ ខណៈដែលក្រុមរបស់លោក Hansi Flick បានបង្កើតការឆ្លើយតបយ៉ាងខ្លាំងចំពោះជ័យជម្នះ ២-១ របស់ Real Madrid នៅលើទឹកដី Celta Vigo កាលពីថ្ងៃសៅរ៍កន្លងទៅ។

Barcelona ដែលបានឈ្នះ៩ក្នុងការប្រកួតបើកឆាក១០លីករបស់ពួកគេបាននាំមុខ ៣-០ នៅតង់ទី១ សម្រាប់ការប្រកួតទី៣ជាប់ៗគ្នាបន្ទាប់ពី Lewandowski រកបាន១គ្រាប់បើកឆាកដោយបាល់ប៉េណាល់ទីនៅនាទីទី២៤ បន្ទាប់មក Pedri រកបានគ្រាប់បាល់ទី២នៅនាទីទី២៨ ហើយខ្សែប្រយុទ្ធ Lewandowski ដដែលរកបានគ្រាប់បាល់ទី៣នៅនាទីទី៣៩ពីការបញ្ជូនបាល់របស់ Raphinha។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski ឥឡូវនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី៣គ្រប់ពេលវេលានៅទូទាំងលីកកំពូលទាំង៥ របស់អឺរ៉ុប ដោយមាន Jimmy Greaves ៣៦៦គ្រាប់ តាមពីក្រោយតែ Cristiano Ronaldo ៤៩៥គ្រាប់ និង Lionel Messi ៤៩៦គ្រាប់។

កីឡាករ Pablo Torre បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២នៅចុងម៉ោងសម្រាប់ក្រុម Barcelona ដែលជាកីឡាករវ័យក្មេងដែលពោរពេញដោយសមត្ថភាពគឺមានអាយុ២១ឆ្នាំ។ កីឡាករបម្រុង Torre រូបនេះបានស៊ុតបាល់បញ្ចូលទីទី៤ឲ្យ Barcelona នៅនាទីទី៨២ ខណៈដែលក្រុមភ្ញៀវ Sevilla បានរក១គ្រាប់តាមពីក្រោយនៅនាទីទី៨៧ រកបានដោយកីឡាករ Idumbo។

ក្នុងការប្រកួតនោះការប្រកួតធ្វើឡើងនៅ ឯពហុកីឡដ្ឋានអូឡាំពិកប្រទេសអេស្ប៉ាញ ដែលជាទឹកដីបណ្តោះអាសន្នរបស់ Barcelona កំឡុងពេលជួសជុលកីឡដ្ឋាន Nou Camp ខណៈដែល Gavi ដែលត្រលប់មកវិញបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបន្ទាប់ពីសម្រាក១១ខែបន្ទាប់ពីរបួស។

ក្រុមរបស់លោក Flick បានតាមពីក្រោយការបរាជ័យលើកដំបូងរបស់ពួកគេក្នុងរដូវកាលទល់នឹង Osasuna ដោយបានយកឈ្នះ Young Boys ៥-០ ក្នុងក្របខ័ណ្ឌ Champions League និងឈ្នះ Alaves ៣-០ នៅ La Liga មុនពេលសម្រាកអន្តរជាតិខែតុលា។

...

ឥឡូវនេះ Barcelona នឹងប្រឈមមុខនឹងការប្រកួតដ៏ធំចំនួន២នៅសប្តាហ៍ក្រោយ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern Munich ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃពុធ មុនពេលទៅជួបគូប្រជែងដណ្តើមជើងឯក Real Madrid នៅថ្ងៃសៅរ៍ ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print