កម្លាំងនគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទលួចម៉ាស៊ីនបូមទឹកតាមពាក្យបណ្ដឹងពលរដ្ឋ

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងប៉ៃលិន កាលពីថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ​២០២៤​​ វេលាម៉ោង​១៦និង៣០​នាទី​ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ​នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ​ន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បយ៉ាខា​ ចុះល្បាតក្នុងមូលដ្ឋានសង្កាត់បយ៉ាខា​ ​ល្បាតដល់ចំណុចផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ប្រទះឃេីញក្រុមជនសង្ស័យកំពុងដឹកម៉ាសុីនបូមទឹក​ , ភ្លាមនោះកម្លាំងជំនាញបា​ន បង្ក្រាបជាក់ស្តែងករណី​ លួច​មានស្ថានទម្ងន់ទោស​ ចំនួន​០១​ករណី​ ឃាត់​ខ្លួន​ជនសង្ស័យចំនួន​០២​នាក់​ ​ដូចខាងក្រោម​៖

ទី១-​ជនសង្ស័យឈ្មោះ​ រ៉េន​ វ៉ាឃីម​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​​ មុខរបរមិនពិតប្រាកដ​​ ​រស់​នៅ​ភូមិអូររអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន(+)។
ទី២-​ជនសង្ស័យឈ្មោះ​ រ៉ាត់​ សុភា​ ភេទប្រុស អាយុ​២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ​រស់នៅភូមិអូររអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន(+)។

សមត្ថកិច្ចជំនាញក្រុងបានបន្តថា÷
ចំណែកជនរងគ្រោះទាំង០២នាក់ ដែលបានបាត់ម៉ាសុីនបូមទឹក បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖
ក-ជនរងគ្រោះឈ្មោះ​ យ៉ង​ តាត​ ភេទប្រុស​ អាយុ​៦៣ឆ្នាំ​ មុខរបរ​កសិករ​ រស់​នៅ​ភូមិបរតាំងស៊ូ​ សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​​ ខេត្ត​ប៉ៃលិន​។
-បាត់​ម៉ាសុីនបូមទឹក​ ចំនួន​០១គ្រឿង​។
ខ-ជនរងគ្រោះ​ឈ្មោះ​ មឿន​ ម៉ន​ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ មុខរបរ​កសិករ​ រស់​នៅ​ភូមិ​បរតាំងស៊ូ​ សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន។
-បាត់​ម៉ាស៊ីន​បូមទឹក​ ចំនួន​០១គ្រឿង​។

សមត្ថកិច្ចបានបន្តទៀតថា÷ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួនរួចក៏បាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការ
ដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសាកសួរ ,
ក្រោយ​ធ្វើ​ការ​សាកសួរ​ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួន​ពិតជាបានធ្វើសកម្មភាព​ លួច​ម៉ាសុីនបូមទឹក​ ​របស់​ជន​រងគ្រោះទាំង០២នាក់ ​ពិត​ប្រាកដ​មែន​។

...

បន្ទាប់ពីសមត្តកិច្ចជំនាញបានសួរនាំរួច
ជនសង្ស័យបានឆ្លើយថា ក្រុម​របស់​ខ្លួនបាន​ធ្វើ​សកម្មភាព​លួច​នៅក្នុងមូលដ្ឋានសង្កាត់​បយ៉ាខា​ ចំនួន​០៦លេីកហេីយ​។
​-វត្ថុ​តាងដកហូតសរុបរួមមាន​៖
​១-ម៉ូតូ​រម៉ក ចំនួន​០១គ្រឿង​
២-ម៉ាស៊ីន​បូមទឹក ​ចំនួន​០១គ្រឿង​។
-យោង​៖ពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់​។
-​ករណីខាងលើនេះ លោកអធិការក្រុងបានស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់​៕
ដោយ÷ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print