ភ្នំពេញ៖ ជនសង្ស័យ២នាក់បងប្អូនបង្កើតបានធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋបានសម្រេច ខណៈកំពុងសំងំប្រមូលរបស់របរស្រាប់តែត្រូវសន្តិសុខបន្ទប់ជួលមកទាន់ចាប់ក្របួចឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៣រសៀលថ្ងៃទីោ៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១-ឈ្មោះ ឆោម វិផុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ និងទី២-ឈ្មោះ ឆោម វិផាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ អ្នកទាំង២ជាបងប្អូនបង្កើត ស្នាក់នៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោរ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋជាន់ទី៤ ដែលម្ចាស់មិននៅ ខណៈកំពុងធ្វើសកម្មភាពក៏សន្តិសុខដែលយាមនៅបរិវេនផ្ទះជួលនោះមកទាន់ឃើញទើបចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយបន្ត៕
ដោយ៖ សុខាសែនជ័យ
...