ឃាត់ខ្លួនយុវជនជនសង្ស័យពីរនាក់ពាក់ពន្ធ័ករណីឃាតកម្មសម្លាប់បុរសពីរនាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោក ឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការមូលដ្ឋានកងរាជអាវុត្ថខេត្តស្ទឹងត្រែងបានធ្វើការបំបែកសំណុំរឿងករណីឃាតកម្មដោយគិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពពីអាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបាន២នាក់នោះទី១-ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើត នៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ និងទី២-ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកទាំងពីរមកស៊ីឈ្នួលអារឈើ និងរស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានអាវុធហត្ថខេត្តនាំខ្លួនទៅសួរចម្លើយនៅអាវុធហត្ថខេត្តរួចបន្តនាំខ្លួន
ទៅចង្អុលបង្ហាញកន្លែងដែលជនសង្ស័យបានប្រព្រឹត្តនៅក្នុងភូមិ -ឃុំខាងលើ៕

1 2

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print