រថយន្តកុងតឺន័របើកជ្រុលចង្កូតបុកឡើងខឿនផ្លូវស្រុតជាប់ផុង បង្កកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតុងតឺន័រមួយគ្រឿងសង្ស័យបើកបរធ្វេសប្រហែសបានជ្រុលចង្កូតឡើងទៅលើខឿនផ្លូវបណ្តាលឲ្យស្រុតជាប់ផុង និងបង្កការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវវេងស្រេង កាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារកាណាឌីយ៉ាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ ប៉ុន្តែផ្នែកក្បាលរថយន្តបានឡើងទៅលើខឿនផ្លូវបណ្តាលឲ្យស្រុតជាប់ផុងទៅមុខលែងរួច រីឯកន្ទុយផ្នែកកុងតឺន័របាននៅចំទទឹងផ្លូវ ទើបបង្កឲ្យមានការកកស្ទះចរាចរណ៍។

គួររំលឹកថា បើទោះជាសាលារាជធានីភ្នំពេញបានហាមឃាត់ចំពោះរថយន្តធុនធ្ងន់ធំៗ មិនអនុញ្ញាតឲ្យចូលក្រុង ឬចូលតាមម៉ោងកំណត់បែបណាក៏ដោយ គេនៅតែឃើញមានរថយន្តធុនធំដូចជា ឡានដឹកដី គ្រួសថ្ម ខ្សាច់ ស៊ីម៉ង់ត៍ រថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកដែក និងរថយន្តកុងតឺន័រ ចេះតែបើកចូលក្រុងមិនត្រឹមកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ជាញឹកញាប់បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកដំណើរទាំងម៉ូតូនិងថ្មើរជើង បណ្តាលឲ្យស្លាប់ ខណៈអ្នកបើកបរភាគច្រើនមិនគោរពច្បាប់ចរាចរណ៍ និងបើកបរដោយសំអាងទៅលើក្រុមហ៊ុននិមួយៗមានមេកើយសុទ្ធតែថ្នាក់ដឹកនាំជាដើម៕

se (1) se (2)

ដោយ៖ សុខា សែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print