ខាងមន្ទីរសាធារណការខេត្តសៀមរាប ធ្វើផ្លូវមិនដល់១០ថ្ងៃផង ធ្វើម្តងទៀតខូចនោះខូច

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តសៀមរាបបានរិះគន់ថា ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាបធ្វើក៏ធ្វើ ជួសជុលក៏ជួសជុល កន្លែងខ្លះធ្វើមិនបានជាមួយសប្ដាហ៍ផង បែរជាមកធ្វើម្តងទៀតនៅកន្លែងដដែល ព្រោះស្រុតប្រេះស្រាំ គ្មានគុណភាព ពិសេសពេលភ្លៀងធ្លាក់ផងនោះ បណ្តាលឲ្យដក់ទឹក ខូចក្លាយជាជង្ហុក ទាំងអស់នេះសុទ្ធតែកើតចេញពីស្នាដៃខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាចកេងចំណេញបច្ចេកទេស កិបកេងថវិកាសម្រាប់ស្ថាបនា ឬត្រូវចំណាយទៅលើទឹកតែផងក៏ថាបាន?

ជាក់ស្តែងថ្មីៗនេះគេសង្កេតឃើញមានការជុសជុលមួយចំនួនក្នុងក្រុងសៀមរាប ប៉ុន្តែជាទម្លាប់ខាងអ្នកបច្ចេកទេស វិស្វករ ថ្នាក់ដឹកនាំមន្ទីរ ឬក៏មន្ត្រីជំនាញបានត្រឹមប្រើប្រាស់គ្រឿងចក្រឈូសឆាយលំៗ រួចក៏ចាក់គ្រួស បំពេញតាមជង្ហុកតូច មិនមានការបង្ហាប់គ្រឹះឲ្យបានត្រឹមត្រូវតាមបច្ចេកទេសទេ ដោយខ្លាចអស់សាំង ម៉ាស៊ុត កម្លាំងពលកម្ម ឬចំណាញទៅលើថ្ម គ្រួស កៅស៊ូ នេះជាដើម។ ជាពិសេសការជួសជុលនៅចំណុចអតីតចំណត់រថយន្តរបស់ ឧកញ៉ា ទូច សៀ សុទ្ធតែធ្វើលំៗឲ្យតែបាន ដែលគេយល់ឃើញថា ការធ្វើបែបនេះគឺខាងមន្ទីរកេងចំណេញលើកម្រោង និងការថែទាំ ដោយក្នុងនោះរាល់គម្រោងស្ថាបនានីមួយៗ ចំណាយថវិកាច្រើនបំផុតមានពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដោយឡែក អាច៦០ភាគរយទៀតសុទ្ធជាអំពើពុករលួយបែងចែកគ្នាស៊ី ទើបផ្លូវនីមួយៗគ្មានគុណភាព ជាក់ស្តែងធ្វើមិនបានសប្ដាហ៍ជាងផង បែរជាទៅធ្វើកន្លែងដដែលបែបនេះ៕

7f58d9d4-bbec-43ec-86c6-7c0a03e2ef6d 752edb22-6fb9-4520-a6c6-7c2b03164b3e 624345d7-9f51-422c-ac0a-7f0a7df5c223

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print