អនុវត្តដីកាតុលាការខេត្តបាត់ដំបង​ ឃាត់ខ្លួនបុរសម្នាក់​ពាក់ព័ន្ធ​ករណីធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវរ​សេនី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញផ្នែកយុត្តិធម៍​ស្រុកមោងឫស្សី​ បានចុះអនុវត្តដីកាបង្គាប់របស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង​ ឃាត់ខ្លួន​បុរសម្នាក់​ ពាក់ព័ន្ធ​ករណីធ្វើឱ្យខូចខាតដោយចេតនា​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ ការឃាត់ខ្លួននេះ​បានធ្វេីឡេីង​នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​លោកវរ​សេ នី​យ៍ឯក​ ស​ គឹម​ឡុង​ អធិការ​នគរបាល ស្រុកមោងឫស្សី​បាន​ ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់​ចៅក្រមស៊េីបសួរនៃ​សាលាដំបូងខេត្តបាត់ដំបង​ ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ពឿន វ៉ាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ សមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំ​ណុចក្រុមទី០៨ ភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង១០យប់។

...

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ​ស្រុក​ បានបញ្ជូនខ្លួនជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង​ ដេីម្បី​អនុវត្តបន្តតាមនីតិវិធីច្បាប់ហេីយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print