ខេត្តកណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទី
ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដោយរថយន្តដឹកទំនិញចុុះពីស្ពានព្រែកតាមាក់ដាច់ហ្វ្រាំងជាន់ព្រូស្លាប់ម្នាក់ ពេលដែលខំរត់យកកំណល់ទៅដាក់ និងជ្រុលទៅបុកការ៉ាស់សាំង ហើយបន្តធ្លាក់ចូលស្រះបណ្តាលអោយរបួសធ្ងន់អ្នករួមដំណើរបីនាក់ទៀត នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៨ KM26-27 រង្វង់មូលព្រែកតាមាក់។
ករណីនេះបង្កឡើងដោយ
រថយន្តម៉ាកHyundai ប្រភេទដឹកទំនិញពណ៌ស ពាក់ផ្លាកលេខកំពង់ចាម3A-2841 បើកបរដោយឈ្មោះ កើត សុភាន់ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងរួមមដំណើរ០៤នាក់គឺ ១/ឈ្មោះធី រស្មី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់)
២/ឈ្មោះសុខ បេង ភេទប្រុសអាយុ២៤ឆ្នាំ ជាព្រូឡានបាន(ស្លាប់)៣/ឈ្មោះស៊ុន លី ភេទប្រុសអាយុ២៦ឆ្នាំ (របួសស្រាល)៤/ឈ្មោះ កើត វាសនា ភេទប្រុសអាយុ២៣ឆ្នាំ (របួសស្រាល) ទាំង០៤នាក់រស់នៅភូមិរាជានុកូល ឃុំរាជានុកូលក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានអោយដឹងថាៈ សម្ភារខូចខាតរថយន្តមួយគ្រឿង និងសម្ភារមួយចំនួនក្នុងស្ថានីយប្រេងសាំងមួយចំនួនរបស់ឈ្មោះ ផេង សៀង។ ចំណែកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក។
វត្ថុតាងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕
ដោយ ជឺ តុងឡេង