វិភាគព័ត៌មានអន្តរជាតិ ៖ ចិនធ្វើសមយុទ្ធជាបន្ទាន់ស្តីពីសន្តិសុខបរមាណូ

ចែករំលែក៖

ចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូជាលើកក្នុងគោលដៅទប់ ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត។

សារព័ត៌មានស៊ីនហួរបានផ្សាយថា ការធ្វើសមយុទ្ធមានឈ្មោះថា «Fengbao -2016។សមយុទ្ធនោះមិនមានគម្រោងមុននោះឡើយ ពោលគឺការធ្វើសមយុទ្ធភ្លាមៗ ដើម្បីត្រួតពិនិត្យប្រព័ន្ធសន្តិសុខបរមាណូ របស់ប្រទេស និងការត្រៀមក្ខណធ្វើសង្គ្រាម របស់កម្លាំងទាហានផងដែរ។

កាសធ្វើសមយុទ្ធក្រោយការតាមដាន របស់លោក Wang Yiren អគ្គនាយករង មជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការពារជាតិ និងជាអគ្គនាយករងអង្គការថាមពលបរមាណូចិន។

ការធ្វើសមយុទ្ធរបស់ចិនកើតឡើងក្នុងពេលដែលមានសភាពការណ៍តានតឹងកាន់ តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ក៏ដូចជានៅក្នុងដែនសមុទ្រចិនភាគខាងកើត។

កន្លងមកកម្លាំងទាហានចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ និងមីស៊ីលបុកនៅក្នុង សកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត ។

នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើតចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់។ ហេតុការណ៍ខាង លើកើតឡើងក្នុងពេលដែលមានសភាពការណ៍តានតឹងកាន់តែខ្លាំងរវាងចិននឹង ជប៉ុន ក៏ដូចជាប្រទេសដែលមានវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ។

ការធ្វើសមយុទ្ធនោះចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៦ ក្រោយពេលចិនបានច្រានចោលសេចក្តីសម្រេចរបស់ តុលាការអាជ្ញាកណ្តាលដែលបានសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា កន្លងមក។ ក្រោយការសម្រេចនោះចិនខឹងសម្បាយ៉ាង ខ្លាំង ហើយក៏ចាប់ផ្តើមធ្វើសមយុទ្ធទាហានជើងទឹកដែលជាការគំរាមកំហែងដល់ ប្រទេសក្នុងតំបន់ទៀតផង។

កាលពីថ្ងៃទី២ ខែសីហា រដ្ឋមន្ត្រីក្រសួង ការពារជាតិចិនបានប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពកម្លាំងក៏ដូច ជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ។ ការធ្វើសមយុទ្ធខាងលើមានការចូលរួមពីនាវាចម្បាំង នាវាមុជទឹក និងយន្តហោះ ចម្បាំងជាច្រើនគ្រឿងដើម្បីការពារផល ប្រយោជន៍ចិននៅដែនសមុទ្រ។

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បី បង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាសក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថានាវានេសាទ របស់ខ្លួនតែងតែត្រូវបានកម្លាំងទាហាន ប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់។

រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ប្រការដែលចិនបង្កើត តំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះគឺ យើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមានសិទ្ធិ ក្នុងការធ្វើដែរឬទេ? ហើយយើងត្រូវការ ADIZ នៅទីនោះដែរឬទេ? ទាំងអស់នោះអាស្រ័យទៅលើផលប្រយោជន៍របស់ចិនរង ការគំរាមកំហែង”។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។

ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិន ហើយសង្ឃឹមថា ប្រទេសទាំងអស់នោះនឹងសហការជាមួយចិនដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែន សមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយ ទីនេះឲ្យទៅជាទីលានសមរភូមិនោះឡើយ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិន បានផ្សាយថាចិននឹងធ្វើគ្រប់យ៉ាងដើម្បីការពារ ដែនអធិបតេយ្យរបស់ខ្លួន និងផលប្រយោជន៍ នៅដែនសមុទ្រចិនភាគខាងត្បូង។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកបានប្រកាសទម្លាក់កំហុស ទៅឲ្យអាមេរិកថាជាអ្នកបង្កឲ្យមានស្ថានការណ៏តានតឹងនៅសមុទ្រចិនភាគខាង ត្បូងដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ីរបស់អាមេរិក។ ស្ថានទូតចិន នៅអាមេរិកបានប្រកាសថា ការប្តឹងទៅ កាន់តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់ តុលាការដើម្បីដាក់គំនាបទៅលើប្រទេសចិន និងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សា ទ្វេភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងចិននឹងប្រទេស ដែលមានវិវាទ។

ពាក់ព័ន្ធនឹងករណីនេះដែរហ្វុីលីពីនបាន ស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុងឡាអេដែលបានបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង ដូចដែលបានលើកឡើងឡើយ។ នេះជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការបរទេស ហ្វុីលីពីនលោក Perfecto Yasay កាល ពីថ្ងៃអង្គារ។ សម្រាប់លោក Perfecto Yasay សេចក្ដីសម្រេចរបស់តុលាការដូច្នេះគឺជា ជំហានប្រវត្តិសាស្ត្រដែលរួមចំណែកដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។

លោក Perfecto Yasay បានអះអាងពីការតាំងចិត្តនិងសេចក្ដីគោរពយ៉ាងមុតមាំ របស់ហ្វុីលីពីនក្នុងការអនុវត្តសេចក្ដីសម្រេច នេះ។ បើតាមប្រមុខការទូតដដែលរបស់ហ្វុីលីពីនក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងសមុទ្រចិន ខាងត្បូងបន្តអត់ធ្មត់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ជាការពិតជំហរនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបាននាំគ្នាចេញមុខជួយអន្តរាគមន៍ដោយស្នើឲ្យ ចិនក៏ដូចជាហ្វុីលីពីនគោរពតាមសេចក្តី សម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលទីក្រុងឡាអេ។ ការមិនអើពើមិន ទទួលស្គាល់ឬមិនគោរពតាមសេចក្តី សម្រេចនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការរំលោភលើច្បាប់និងនីតិ វិធីអន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

Part-HKG-Hkg10208169-1-1-0

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print