ភ្នំពេញ៖ ផ្លូវនៅខាងមុខធនាគារ កាណាឌីយ៉ាបានក្លាយទៅជាចំណតពេញ សិទ្ធិសម្រាប់ភ្ញៀវ ដែលបានមកធនាគារ នេះ ដោយចតយ៉ាងអនាធិបតេយ្យពេញ ផ្លូវ មិនខ្វល់ខ្វាយពីការស្ទះចរាចរណ៍ឡើយ ហើយជារៀងរាល់ថ្ងៃធ្វើការនៅទីតាំងនោះ គឺគេឃើញមានរថយន្តចតពេញផ្លូវតែម្តង ។
ទីតាំងចំណតរថយន្តអនាធិបតេយ្យនេះគឺនៅតាមផ្លូវលេខ២៨៤ កែងផ្លូវ ព្រះសីហនុ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅទីតាំងនេះគឺជារៀងរាល់ថ្ងៃធ្វើការគេឃើញមានរថយន្តជាច្រើនមកចតពេញផ្លូវនេះតែម្តង ដោយមិនដែលឃើញខាង អាជ្ញាធររៀបចំសណ្តាប់ធ្នាប់នៅទីតាំងនេះទេ គឺទុកឲ្យមានរថយន្តចតពេញផ្លូវមិន ខ្វល់ពីការកកស្ទះចរាចរណ៍ឡើយ ។
សកម្មភាពទាំងនេះធ្វើឲ្យប្រជាពល រដ្ឋជាច្រើនមានការរអ៊ូរទាំ ហេតុអ្វីបានជាខាងធនាគារគាត់យកចិញ្ចើមផ្លូវ និង ចំណីផ្លូវធ្វើជាកម្មសិទ្ធិបែបនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានផ្លូវសម្រាប់ពួកគាត់ដើរគឺពួកគាត់ត្រូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តងដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុ ហើយម៉្យាងវិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរ ។
ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏បាន សំណូមពរឲ្យខាងសណ្តាប់ធ្នាប់ខណ្ឌចំការមន ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ជួយមើលទីតាំង ចំណតរថយន្តយ៉ាងអនាធិបតេយ្យនេះផង ៕
ដោយ៖ ជ្រោយពេជ្រ