រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេសីុ សន្យាបន្ដទំនាក់ទំនងធ្វើវិនិយោគនៅកម្ពុជាឲ្យរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖  លោក  Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរ ជាតិម៉ាឡេស៊ី បានថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថា លោកនឹងខិតខំទំនាក់ទំនងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម ឲ្យមានការរីកចម្រើនឡើងថែមទៀត  នេះដោយសារកម្ពុជាក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយសោះ សេដ្ឋកិច្ចកម្ពុជាមានភាពជឿនលឿនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងអគារខ្ពស់ស្កឹមស្កៃលេចឡើងយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ ខណៈលោកមកទស្សនកិច្ចជាលើកទី២ផ្លូវការនៅកម្ពុជា ចំណែកលើកទី១គឺ កាលពីឆ្នាំ២០១២ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ។

ទោះបីជាកាលនោះកម្ពុជា ក៏បាននឹងកំពុងតែមានការអភិវឌ្ឍជាបណ្តើរទៅហើយក្តី តែអំឡុងពេល៤ឆ្នាំ ខ្ញុំឃើញថា កម្ពុជាពិតជាមានសន្ទុះការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន គួរឲ្យកោតសរសើរ ។  ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ។

លោក Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេសីុ បានបញ្ជាក់ថា៖ ក្នុងដំណើរ ទស្សនកិច្ចនៅកម្ពុជាលើកនេះ គឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការវិនិយោគលើវិស័យ ពាណិជ្ជកម្មរវាងកម្ពុជា- ម៉ាឡេស៊ី ជាពិសេសគឺជំរុញវិស័យវិនិយោគពាណិជ្ជកម្មក្នុងប្រទេសសមាជិកអាស៊ាន។

លោកក៏បានថ្លែងនូវការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនដល់ជាង៧% ដែលនេះមិនមែនតែជាការរក្សាកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ តែជាការចូលរួមបង្ហាញពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសសមាជិកអាស៊ាននៅលើឆាកអន្តរជាតិ។

លោក Dato’ Sri Mustapa Mohamed បានបញ្ជាក់ថា៖ នៅសប្តាហ៍ក្រោយនេះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីនឹងចាត់តាំងឲ្យនាយកដ្ឋានបច្ចេកទេសហាឡាល់ ដែលមានស្ថាប័ន JAKIM នឹងអញ្ជើញ មកពិភាក្សាការងារអំពីដំណើរការនៃការប្រព្រឹត្តទៅនៃការបង្កើតស្ថាប័នហាឡាល់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព ក៏ដូចជាការដាក់ចេញនូវគម្រោងពីការស្នើសុំថវិកាពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីអនុវត្តទៅតាមសាច់ការនៃការងារជាក់ស្តែង។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖  ស្ថាប័នឧស្សាហកម្ម និងពាណិជ្ជកម្មអន្ដរជាតិម៉ាឡេសីុកាលពីឆ្នាំ២០១២ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានសន្យាផ្តល់ជំនួយជាថវិកា១លានដុល្លារ មកស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជាតាមរយៈក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មម៉ាឡេស៊ី ដើម្បីអភិវឌ្ឍន៍លើវិស័យនានាក្នុងសហគមន៍ខ្មែរអ៊ិស្លាម ដែលក្នុងនោះក៏មានមួយផ្នែកសម្រាប់ការស្ថាប័នផលិតផលហាឡាល់ដែលជាវិស័យឧស្សាហកម្មស្តង់ដារបែបអ៊ិស្លាមផងដែរ តែថវិកានេះនៅមិនទាន់បានទទួលយកមកប្រើប្រាស់នៅឡើយខណៈ ដំណើរការនៃការលើកឡើងពីគម្រោងជាក់ស្តែងពីភាគីកម្ពុជានៅមិនទាន់បានរួចរាល់នៅឡើយ។ ទាក់ទងនឹងការបង្កើតស្ថាប័នហាឡាល់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្សដើម្បីដាក់ចេញឲ្យដំណើរការបង្កើតស្ថាប័ន ហាឡាល់ ដែលមានក្រសួងពាណិជ្ជកម្ម និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ជាអ្នកសហការអនុវត្តកិច្ចការនេះ។ ចំណែកភាគីម៉ាឡេស៊ីនៅរងចាំជួយជ្រោមជ្រែងនិងសហការលើផ្នែកបច្ចេកទេស ដើម្បីឲ្យដំណើរបានរលូន និងឆាប់ទទួលលទ្ធផល។

លោក អូស្មាន  ហាស្សាន់ ក៏បានអញ្ជើញគណៈប្រតិភូម៉ាឡេស៊ី ទស្សនកិច្ចការដ្ឋានសាងសង់នៃអគារផ្សារទំនើប Mega Mall ជាផ្សារទំនើបមានទំហំធំជាងគេបង្អស់នៅកម្ពុជា ដែលមានក្រលាផ្ទៃប្រមាណជាង១៤ម៉ឺនម៉ែត្រការ៉េ មានកំពស់១១ជាន់ ក្នុងនោះ២ជាន់ជាជាន់ក្រោមដី។ តាមការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ផ្សាទំនើបនេះបានឲ្យដឹងថា៖ តាមការគម្រោងទុក អគារនេះ នឹងបង្ហើយការសាង់សង់នៅចុងឆ្នាំ២០១៦នេះផងដែរ ៕

image2 image1 image3 image6 image4 image11 image5 image7 image10 image9 image8

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print