ខេត្តបាត់ដំបង៖ មុខសញ្ញាលួចយ៉ាងសកម្មនៅស្រុកភ្នំព្រឹក ចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវឃាត់ខ្លួនសារជាថ្មីម្តងទៀត ក្រោយពួកគេទេីបតែចេញពីពន្ធនាគារមកវិញ ហើយនៅតែបន្តលួចហើយលួចទៀតមិនរាងចាល យកមកសាកសួរនិងចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងធ្វើការនាំខ្លួនបុរសចំនួន០២នាក់ឈ្មោះ ហ៊ិន ទូច ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងឈ្មោះ ប៉ោ ឡៃហាក់ ហៅ ឆិត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំងពីរនាក់មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។
ចំពោះមូលហេតុនៃការនាំមកសាកសួរនេះ គឺបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀង ភន ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹ ក ខេត្តបាត់ដំបង បានប្តឹងរាយការណ៍មកសមត្ថកិច្ចអំ ពីករណីអំពើលួចទ្រព្យសម្បត្តិរបស់គាត់(ធុងដាក់ជីភ្ជាប់នឹងត្រាក់ទ័រ) របស់គាត់ទៅបាត់។
ជនសង័្សយទាំងពីរនាក់បានសារភាពថា ពួកគេពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាង លើប្រាកមមែន ហើយចំពោះមុខសញ្ញានេះ តាមលោកវរសេនីយ៍ទោ ហេង បារំាង ជាអធិការបានបញ្ជាក់ថា គេគឺជាមុខសញ្ញាចាស់ដែលត្រូវបានសមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាបក្នុងករណីលួចទ្រព្យ សម្បត្តិនៅមូលដ្ឋាន និងបាននាំយកទៅអនុវត្តទោសនៅពន្ធនាគារកន្លងមក តែពេលចេញមកវិញ គេនៅ តែបន្តធ្វើសកម្មភាពបែបនេះដដែលទៀតដោយ មិនរាងចាល។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖តារា