ឃាត់ខ្លួន​មុខសញ្ញាលួចយ៉ាងសកម្មនៅស្រុកភ្នំព្រឹក​ ២នាក់​ ក្រោយទើបចេញពីពន្ធនាគារ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ មុខសញ្ញាលួចយ៉ាងសកម្មនៅស្រុកភ្នំព្រឹក​ ចំនួន​២នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ចុះស្រាវជ្រាវ​ឃាត់ខ្លួន​សារជាថ្មីម្តងទៀត​ ក្រោយពួកគេទេីបតែចេញពីពន្ធនាគារមកវិញ ហើយនៅតែបន្តលួចហើយលួចទៀតមិនរាងចាល​ យកមកសាកសួរ​និងចាត់ការតាមច្បាប់​។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះថា៖​ លោកវរសេនីយ៍ទោ ហេង បារំាង អធិការ​នគរបាល​ស្រុក​ភ្នំ​ព្រឹក​ បានដឹកនាំកម្លាំងធ្វើការនាំខ្លួនបុរសចំនួន០២នាក់ឈ្មោះ ហ៊ិន ទូច ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងឈ្មោះ ប៉ោ ឡៃហាក់ ហៅ ឆិត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំងពីរនាក់មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

ចំពោះមូលហេតុនៃការនាំមកសាកសួរនេះ គឺបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀង ភន ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹ ក ខេត្តបាត់ដំបង បានប្តឹងរាយការណ៍មកសមត្ថកិច្ចអំ ពីករណីអំពើលួចទ្រព្យសម្បត្តិរបស់គាត់(ធុងដាក់ជីភ្ជាប់នឹងត្រាក់ទ័រ) របស់គាត់ទៅបាត់។

ជនសង័្សយទាំងពីរនាក់បានសារភាពថា ពួកគេពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាង លើប្រាកមមែន ហើយចំពោះមុខសញ្ញានេះ តាមលោកវរសេនីយ៍ទោ ហេង បារំាង ជាអធិការបានបញ្ជាក់ថា គេគឺជាមុខសញ្ញាចាស់ដែលត្រូវបានសមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាបក្នុងករណីលួចទ្រព្យ សម្បត្តិនៅមូលដ្ឋាន និងបាននាំយកទៅអនុវត្តទោសនៅពន្ធនាគារកន្លងមក តែពេលចេញមកវិញ គេនៅ តែបន្តធ្វើសកម្មភាពបែបនេះដដែលទៀតដោយ មិនរាងចាល។

...

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាន​ ដើម្បី​ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print