សាលាដំបូងខេត្តបាត់ដំបង សម្រេច​ឃុំ​ខ្លួន​ក្មេងទំនើង​ ៣នាក់​ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​ សាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៧៤២ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី ហិង្សាដោយប្រើកាំបិត និងលួចស្លាកលេខម៉ូតូ ប្រព្រឹត្តដោយជនត្រូវចោទចំនួន ៥នាក់។ ក្នុងនោះឃាត់ខ្លួនបានចំនួន ៣នាក់ រួមមាន ១.ឈ្មោះ ម៉ៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ញ៉ាញ់ ដែន ភេទប្រុស អាយុ១៥ឆ្នាំ ៣.ឈ្មោះ កុសល្យ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ និង ជនត្រូវចោទចំនួន ២នាក់ ដែលរត់គេចខ្លួន មានឈ្មោះ ភាស់ សុភ័ណ ហៅ រ៉ុក ភេទប្រុស កើតថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០០៥ និងឈ្មោះ យុជ យ៉ាន់ ភេទប្រុស កើតថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៦។

ជនត្រូវចោទឈ្មោះ ភាស់ សុភ័ណ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ យុជ យ៉ាន់ ត្រូវបានប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ ម៉ៃ សុផាន់ណា ឈ្មោះ ញ៉ាញ់ ដែន និងឈ្មោះ កុសល្យ ឧត្តម ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុច ក្រុមទី១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ២១៨ មាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទទាំង ៥នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ២គ្រឿង ឌុបគ្នាប្រដាប់ដោយកាំបិតទៅកាប់លើ ជនរងគ្រោះត្រូវចំផ្ទៃមុខបណ្តាលឱ្យរងរបួសធ្ងន់ រួចជនត្រូវចោទឈ្មោះ ភាស់ សុភ័ណ បានរត់ទៅកាប់ផ្តាច់ ស្លាកលេខម៉ូតូរបស់ជនរងគ្រោះយកទៅបាត់។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងនានា និងពិចារណាអំពីមូលហេតុនៃការ ឃុំខ្លួនរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ ខាងលើជាបណ្តោះអាសន្ន។ ដោយឡែកជនត្រូវ ចោទផ្សេងទៀត ចៅក្រមស៊ើបសួរបានកំពុងបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។

...

គួររំឭកផងដែរថា ចំពោះសកម្មភាពប្រព្រឹត្តរបស់ក្រុមក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ តុលាការនឹងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print