ខេត្តតាកែវ : សម័យវះកាត់ អ្នកប្រព្រឹត្តអី ទទួលផលនោះហើយ ! ជាក់ស្ដែងយ៉ាងហោចណាស់ក៏មាន មន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យសារព័ត៌មាន ដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។
លោកបន្តទៀតថា, ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច
មួយរយៈនេះ កំណែទម្រង់រដ្ឋបាល ទាំងការអនុវត្តច្បាប់ មានភាពផុសផុល ឃើញថាអ្នកមានតួនាទី ឋាន: បុណ្យស័ក្តិ ដែលប្រព្រឹត្តអំពើពុករលួយ ឆបោក យកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ខ្លួនឯងនោះ ឃើញថា ត្រូវបានឃាត់ខ្លួន នាំខ្លួន ចាប់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធី ជាបណ្ដើរៗ ៕
ដោយ : សិលា