ACU ឃាត់ខ្លួននាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងមន្រ្តី២នាក់, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ

ចែករំលែក៖

ខេត្តតាកែវ :  សម័យវះកាត់ អ្នកប្រព្រឹត្តអី ទទួលផលនោះហើយ ! ជាក់ស្ដែងយ៉ាងហោចណាស់ក៏មាន មន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយបានឃាត់ខ្លួន។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តតាកែវ បានឱ្យសារព័ត៌មាន ដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។

លោកបន្តទៀតថា, ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច

មួយរយៈនេះ កំណែទម្រង់រដ្ឋបាល ទាំងការអនុវត្តច្បាប់ មានភាពផុសផុល ឃើញថាអ្នកមានតួនាទី ឋាន: បុណ្យស័ក្តិ ដែលប្រព្រឹត្តអំពើពុករលួយ ឆបោក យកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ខ្លួនឯងនោះ ឃើញថា ត្រូវបានឃាត់ខ្លួន នាំខ្លួន ចាប់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធី ជាបណ្ដើរៗ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print