ពលរដ្ឋនៅក្នុងប្រទេសមួយចំនួនមិនពេញចិត្តនិងគោលនយោបាយដឹកនាំរបស់ចិន

ចែករំលែក៖

ក្នុងរយៈពេលចុងក្រោយនេះចិនបានពង្រីកអំណាចទាំងសេដ្ឋកិច្ច និងយោធា ហើយបានពង្រីការគ្រប់គ្រងនៅក្នុងតំបន់សមុទ្រភាគខាងត្បូងធ្វើឲ្យមានវិវាទជាមួយប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់សមុទ្រចិនភាគខាងកើតជាប់ជប៉ុន ព្រមទាំងវិវាទតាមព្រំដែនប្រទសឥណ្ឌាទៀតផង។

សកម្មភាពទាំងឡាយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកបានធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសជាច្រើនស្អប់ចិន។ តាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា ពលរដ្ឋរស់នៅក្នុងប្រទេសណាខ្លះដែលស្អប់និងចូលចិត្តមហាអំណាចទី២លើពីភពលោកគឺប្រទេសចិន វិញម្តង តើមានភាពខុសប្លែកពីមហាអំណាចទី១ដូចម្តេចខ្លះ?

តាមការយល់ឃើញរបស់បុគ្គលម្នាក់ៗប្រាកដថា ប្រទេសជប៉ុន អាមេរិក ឬប្រទេសដែលមានវិវាទដែនអាធិបតេយ្យ ជាមួយចិន ក្នុងនោះមានពលរដ្ឋនៅក្នុងប្រទេសអាស៊ានដែលមានវិវាទជាមួយដែនសមុទ្រចិនខាងត្បូងហើយរងការគម្រាមកំហែងពីចិន។ តែតាមអត្ថបទស្រាវជ្រាវបង្ហាញឲ្យឃើញថា ប្រទេសដែលស្អប់ចិនខ្លាំងជាងគេនោះគឺអាល្លឺម៉ង់ឯណោះទៅវិញទេ។

កាលពីមួយឆ្នាំមុនមេដឹកនាំចិនលោក ស៊ី ជីនពីង បានប្រកាសអនុវត «អំណាចទន់» តាមរយៈការបញ្ចេញតម្លៃនៃវប្បធម៌ចិន ដែលមានភាពទាក់ទាញបំផុតទៅគ្រប់ទិសទីជុំវិញពិភពលោក ក៏ដូចពង្រីកទំនាក់ទំនងចងសម្ព័ន្ធមិត្តជាមួយពិភពលោកទាំងមូល។ ចិនមិនបានប្រើប្រាស់អំណាចរឹងដូចជាអាមេរិកនោះឡើយ ដែលប្រើទាំងអំណាចទន់ និងអំណាចរឹង ដោយសារតែអាមេរិកមានកម្លាំងសព្វាវុធនិងយោធាខ្លាំងជាងគេ ទើបអាចប្រើប្រាស់អំណាចរឹងមានប្រសិទ្ធិភាព។ ចំណែកចិនមិនទាន់ដល់កម្រិតនោះឡើយ ហើយនៅសម័យកាលសាកលភាវូបនីយកម្ម អំណាចទន់មានប្រសិទ្ធភាព និងស៊ីជម្រៅជាងអំណាចរឹង។

ដើម្បីសម្រេចគោលដៅខាងលើ ចិនបានខិតខំអនុវតយុទ្ធសាស្ត្រ អំណាចទន់របស់ខ្លួន ដោយបង្កើនរូបភាពល្អៗនៅទ្វីបអាហ្វ្រិក និងនៅអាមេរិកឡាទីន ជាដើម។ គេមិនទាន់ដឹងថា មហិច្ឆតារបស់ចិនដើរដល់កម្រិតណានោះឡើយ។

តាមលទ្ធផលស្ទាបស្ទង់មតិរបស់មជ្ឈមណ្ឌល Gullup និង Meridian Interational Center បង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋដែលគាំទ្រដល់គោលនយោបាយដឹកនាំរបស់ចិនថយចុះ១០ភាគរយនៅក្នុងឆ្នាំ២០១៤ បើប្រៀបធៀបនិងឆ្នាំមុនៗ។ ក្នុងចំណោមប្រទេសដែលបានស្ទាបស្ទង់មតិបង្ហាញឲ្យឃើញថា ប្រទេសលោកខាងលិចភាគច្រើនស្អប់ចិនជាងគេមិនមានប្រទេសនៅអាស៊ីនោះឡើយ។ ខុសប្លែកពីការព្យារករណ៍របស់មុនស្សគ្រប់រូបក្នុងចំណោមប្រទេសទាំង១០ ដែលស្អប់ចិនជាងគេបំផុតលើពិភពលោកនោះអាមេរិកឈរត្រឹមលំដាប់ទី៧ ប៉ុណ្ណោះ បើទោះប្រទេសទាំងពីរមានវិវាទជាច្រើនដែលស្ទើតែផ្ទុះសង្គ្រាមនឹងគ្នាតាមរយៈដណ្តើមឥទ្ធិពល។

ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលមានពលរដ្ឋស្អប់ចិនជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ២០១៤៖ ទី១-ពលរដ្ឋនៅក្នុងប្រទេសអាល្លឺម៉ង់ មានពលរដ្ឋដល់ទៅ ៧៨ភាគរយស្អប់ប្រទេសចិន និងគោលនយោបាយដឹកនាំតាមបែបកុម្មុយនីស្តរបស់មេដឹកនាំចិន។ទី២-ពលរដ្ឋនៅក្នុងប្រទេសណ័រវេស មានរហូតដល់ទៅ ៧៧ភាគរយស្អប់ចិន។ ទី៣-ពលរដ្ឋនៅក្នុងប្រទេសស្វិស មានរហូតដល់ទៅ ៧៤ភាគរយស្អប់ចិន។ ទី៤-ពលរដ្ឋនោក្នុងប្រទេសអីតាលី មានរហូតដល់ទៅ ៧២ភាគរយស្អប់ចិន ។ ទី៥-ពលរដ្ឋនៅក្នុងប្រទេសអូទ្រិស្ត មានរហូតដល់ទៅ ៧០ភាគរយស្អប់ចិន។ ទី៦-ពលរដ្ឋនៅក្នុងប្រទេសស៊ុយអែត មានរហូតដល់ទៅ ៧០ភាគរយស្អប់ចិន។ ទី៧-ពលរដ្ឋអាមេរិក មានរហូតដល់ទៅ ៧០ភាគរយដូចគ្នាស្អប់ចិន។ ទី៨-ពលរដ្ឋជប៉ុន មានរហូតដល់ទៅ ៦៨ភាគរយស្អប់ចិន។ ទី៩-ពលរដ្ឋនៅក្នុងប្រទេសកាណាដា មានរហូតដល់ទៅ ៦៦ភាគរយស្អប់ចិន។ ទី១០-ពលរដ្ឋនៅក្នុងប្រទេសអេស្បាញ មានរហូតដល់ទៅ ៦៦ភាគរយ ស្អប់ចិន។

ពលរដ្ឋដែលស្អប់ចិនច្រើនលើសពី ៦០ភាគរយទៀតនោះគឺពលរដ្ឋចិនខ្លួនឯងផ្ទាល់ គឺនៅក្នុងតំបន់ស្វាយ័តកោះហុងកុង មានពលរដ្ឋរហូតដល់ទៅ ៦៤ភាគរយស្អប់ចិន។ ចំណែកហ្វុីលីពីនដែលមានវិវាទប្រជុំកោះជាមួយចិន មានពលរដ្ឋ ៦៤ភាគរយដូចគ្នាស្អប់ចិន។

ចំណែកប្រទេសដែលគាំទ្រស្រឡាញ់ចូលចិត្តចិននោះគឺប្រទេសនៅតំបន់អាហ្វ្រិក ជាតំបន់ដែលទទួលជំនួយយ៉ាងច្រើនពីប្រទេសចិន ។ ចំនួនពលរដ្ឋដែលគាំទ្រចិនច្រើនជាងគេនោះគឺប្រទេសម៉ាលី មានរហូតដល់ទៅ ៨៦ភាគរយ ។

ប្រទេសទាំង១១ ដែលចូលចិត្តចិនជាងគេនោះគឺ៖ ទី១-ប្រទេសម៉ាលី មាន ៨៦ភាគរយ។ ទី២-ប្រទេស Burkina Faso មានពលរដ្ឋ ៧៧ភាគរយគាំទ្រចិន ។ ទី៣-ប្រទេស កូឌឺវ័រមាន ៧៦ភាគរយ ។ ទី៤-ប្រទេសណៃជឺមាន៧៦ភាគរយ។ ទី៥-ប្រទេសរ៉ាវ៉ានដា មាន ៧៣ភាគរយ។ ទី៦-ប្រទេសសេនេហ្គាល មាន៧៣ភាគរយ ។ ទី៧-ប្រទេសហ្គីណេមាន ៧២ភាគរយ ។ ទី៨-ប្រទេសតូហ្គោ មាន ៧២ភាគរយ ។ ទី៩-ប្រទេស Congo Brazzaville មាន៧១ភាគរយ ។ ទី១០-ប្រទេស Congo Kinshasa មាន ៦៩ភាគរយ និងទី១១-ប្រទេសកាមឺរ៉ូ (Cameroo) មាន ៦៩ភាគរយ ។

នៅក្នុងឆ្នាំ២០១៤ រុស្ស៊ីជាប្រទេសដែលមានពលរដ្ឋគាំទ្រចិនកើនឡើងខ្ពស់បំផុតគឺកើនឡើងដល់ទៅ ១៧ភាគរយ ឡើងដល់ ៤២ភាគរយ ។ ការកើនឡើងនោះដោយសារតែមានកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងចិននឹងរុស្ស៊ី ហើយចិនក៏ជាប្រទេសគាំទ្ររុស្ស៊ីក្នុងការដាក់បញ្ចូលគ្រីមៀ ក្នុងដែនអាធិបតេយ្យរបស់រុស្ស៊ីផងដែរ។ ចិននិងរុស្ស៊ីមានសត្រូវតែមួយដូចគ្នាគឺអាមេរិក ទាំងនោះហើយបានធ្វើឲ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នាថែមទៀត ។ រាល់សកម្មភាពពិភពលោកចិននិងរុស្ស៊ីតែងតែបោះឆ្នោតប្រឆាំងអាមេរិកនៅក្នុងក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាតិ៕

1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print