នាថ្ងៃទី១០ ខែសីហា សន្និសិទអន្ដរជាតិចំនួនពីរស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មត្រូវបានបើកជាផ្លូវការនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីតំណាងមកពី ២០ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៣។
អគ្គលេខាធិការនៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) អគ្គលេខាធិការរបស់លោក Jurgen stock និងអគ្គលេខាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh បានចូលរួមក្នុងសន្និសីទនេះ។
សុន្ទរកថាបើកសន្និសីទ រដ្ឋមន្រ្តីសម្របសម្រួលសម្រាប់បញ្ហានយោបាយនិងសន្តិសុខឥណ្ឌូនេស៊ី លោក Wiranto បញ្ចាក់ថា ការគំរាមកំហែងនៃការវាយប្រហាររបស់ភេរវករបានកើនឡើងជាមួយការបង្ហាញខ្លួននៃក្រុមរដ្ឋអ៊ិស្លាម IS ដូច្នេះយើងចាំបាច់អនុវត្តវិធានការទប់ស្កាត់ប្រឆំាងការវាយប្រហារភេរវកម្ម។
លោក Wiranto បានទទូចថា ចំពោះមូលហេតុខាងលើ ជម្រើសតែមួយគត់គឺពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឲ្យកាន់តែជិតស្និទ្ធនៅក្នុងគោលដៅតែមួយប្រកបដោយនិរន្តរភាព។
សន្និសីទពីរ រួមទាំងសន្និសីទអន្តរជាតិមួយស្តីពីការប្រឆាំងនឹងភេរវកម្មដែលបានរៀបចំឡើងក្នុងរយៈពេលមួយថ្ងៃ ធ្វើឡើងនៅក្នុងការិយាល័យរបស់លោក Wiranto និងកិច្ចប្រជុំកំពូលស្តីពីប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្មដែលនឹងធ្វើឡើងឡើងរយៈពេលពីរថ្ងៃ ដោយមានអ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ីនិងអូស្រ្តាលីសហការរៀបចំ។
លោក Wiranto បានបញ្ចាក់យ៉ាងច្បាសថា បច្ចុប្បន្នមនោគមវិជ្ជាជ្រុលនិយម ការប្រើប្រាស់សកម្មនៃបណ្តាញសង្គមនិងការរីកសាយនៃការផ្តល់ហិរញ្ញប្បទានដោយខុសច្បាប់គឺជាកត្តាមូលដ្ឋានការកើនឡើងហានិភ័យនៃការវាយប្រហារអំពើភេរវកម្មសកល។
ក្រៅពីនេះក្រុមខ្មាន់កាំភ្លើង IS វិលត្រឡប់មកផ្ទះវិញ ជាកត្តារួមចំណែកដល់ការវាយប្រហារតាមបែប «ចចកឯកោ» គឺការវាយប្រហារដាច់ដោយឡែកនឹងឡើងគមោរងដោយខ្លួនឯង ដែលជាការប្រឈមថ្មីសម្រាប់ប្រទេសក្នុងតំបន់។
នៅក្នុងសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគីមូន ដែលបានអានឡើងដោយអនុប្រធានគណៈកម្មាធិការប្រឆាំងនឹងភេរវកម្មរបស់អង្គការសហប្រជាជាតិ លោក Weixiong មានអត្ថន័យថា នេះអគ្គលេខាធិការ បាន គីមូន បានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែងទាំងអស់ប្រឆាំងនឹងអំពើភេរវកម្មត្រូវតែគោរពបានពេញលេញតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងតំបន់អាស៊ានប្រឈមនិងការគំរាមកំហែងដោយក្រុមភេរវកម្ម IS ដោយសារតែក្រុមខ្មាន់កាំភ្លើងជាច្រើននៅទីនោះបានស្បថស្មោះត្រង់និងក្រុមរដ្ឋអ៊ិស្លាមដែលមានទីតាំនៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី