សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅឥណ្ឌូនេស៊ី

ចែករំលែក៖

នាថ្ងៃទី១០ ខែសីហា សន្និសិទអន្ដរជាតិចំនួនពីរស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មត្រូវបានបើកជាផ្លូវការនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីតំណាងមកពី ២០ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៣។

អគ្គលេខាធិការនៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) អគ្គលេខាធិការរបស់លោក Jurgen stock និងអគ្គលេខាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh បានចូលរួមក្នុងសន្និសីទនេះ។

សុន្ទរកថាបើកសន្និសីទ រដ្ឋមន្រ្តីសម្របសម្រួលសម្រាប់បញ្ហានយោបាយនិងសន្តិសុខឥណ្ឌូនេស៊ី លោក Wiranto បញ្ចាក់ថា ការគំរាមកំហែងនៃការវាយប្រហាររបស់ភេរវករបានកើនឡើងជាមួយការបង្ហាញខ្លួននៃក្រុមរដ្ឋអ៊ិស្លាម IS ដូច្នេះយើងចាំបាច់អនុវត្តវិធានការទប់ស្កាត់ប្រឆំាងការវាយប្រហារភេរវកម្ម។

លោក Wiranto បានទទូចថា ចំពោះមូលហេតុខាងលើ ជម្រើសតែមួយគត់គឺពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឲ្យកាន់តែជិតស្និទ្ធនៅក្នុងគោលដៅតែមួយប្រកបដោយនិរន្តរភាព។

សន្និសីទពីរ រួមទាំងសន្និសីទអន្តរជាតិមួយស្តីពីការប្រឆាំងនឹងភេរវកម្មដែលបានរៀបចំឡើងក្នុងរយៈពេលមួយថ្ងៃ ធ្វើឡើងនៅក្នុងការិយាល័យរបស់លោក Wiranto  និងកិច្ចប្រជុំកំពូលស្តីពីប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្មដែលនឹងធ្វើឡើងឡើងរយៈពេលពីរថ្ងៃ ដោយមានអ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ីនិងអូស្រ្តាលីសហការរៀបចំ។

លោក Wiranto បានបញ្ចាក់យ៉ាងច្បាសថា បច្ចុប្បន្នមនោគមវិជ្ជាជ្រុលនិយម ការប្រើប្រាស់សកម្មនៃបណ្តាញសង្គមនិងការរីកសាយនៃការផ្តល់ហិរញ្ញប្បទានដោយខុសច្បាប់គឺជាកត្តាមូលដ្ឋានការកើនឡើងហានិភ័យនៃការវាយប្រហារអំពើភេរវកម្មសកល។

ក្រៅពីនេះក្រុមខ្មាន់កាំភ្លើង IS វិលត្រឡប់មកផ្ទះវិញ ជាកត្តារួមចំណែកដល់ការវាយប្រហារតាមបែប «ចចកឯកោ» គឺការវាយប្រហារដាច់ដោយឡែកនឹងឡើងគមោរងដោយខ្លួនឯង ដែលជាការប្រឈមថ្មីសម្រាប់ប្រទេសក្នុងតំបន់។
នៅក្នុងសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគីមូន ដែលបានអានឡើងដោយអនុប្រធានគណៈកម្មាធិការប្រឆាំងនឹងភេរវកម្មរបស់អង្គការសហប្រជាជាតិ លោក Weixiong  មានអត្ថន័យថា នេះអគ្គលេខាធិការ បាន គីមូន បានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែងទាំងអស់ប្រឆាំងនឹងអំពើភេរវកម្មត្រូវតែគោរពបានពេញលេញតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងតំបន់អាស៊ានប្រឈមនិងការគំរាមកំហែងដោយក្រុមភេរវកម្ម IS ដោយសារតែក្រុមខ្មាន់កាំភ្លើងជាច្រើននៅទីនោះបានស្បថស្មោះត្រង់និងក្រុមរដ្ឋអ៊ិស្លាមដែលមានទីតាំនៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់៕

LANAO DEL SUR, PHILIPPINES - MARCH 01 : Philippine army soldiers stage an counter-terrorism operation against Maute terrorists, allegedly supports and linked with Daesh in  Butig town of Lanao Del Sur province of Mindanao Island, Philippines on March 01, 2016. The conflict form the Butig Town in Lanao del sur started last Febuary 20 when the militants attacked the 51st Infantry Battalion detachment in Barangay Tayabao. (Photo by Lito Boras/Anadolu Agency/Getty Images)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print