ខេត្តកណ្តាលៈ មុននេះបន្តិចមានករណីឃាតកម្មបាញ់សម្លាប់មនុស្សស្តែងៗដោយមិនញញើតដៃ បង្ករដោយជនមិនស្គាល់មុខ កាលពីវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចនៅចំណុចភូមិកោះខ្នុរឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយ អាចសង្ស័យជាជាតិបរទេស អាយុប្រមាណជាង ៤០ឆ្នាំ។
សមត្ថកិច្ចបានអោយដឹងថាៈ សាក្សីកន្លែងកើតហេតុបញ្ជាក់
នៅវេលាម៉ោងប្រមាណ ៤៖៣០ នាទី ក្រុមនេះមានមនុស្សគ្នា ៣ នាក់បានមកជជែកគ្នានៅចំណុចសាលាសំណាក់រង្វង់មូលភូមិកោះខ្នុរ ។ ក្រោយមកនៅម៉ោងប្រមាណ ៥៖៣០ នាទីក៏មានអំពើបាញ់ប្រហារសំលាប់រួចបើករថយន្តម៉ាក់ Vista ពណ៌ការ៉ុត ស្លាកលេខ ៧៩២៥ គេចខ្លួនទៅទិសខាងកើតបាត់ ។
តាមពត៌មានរថយន្តនេះត្រូវបានសមត្ថកិច្ចឃាត់បាននៅស្រុកបាទី ពេលនេះជំនាញកំពុងធ្វើការបន្ត។ នេះបើតាមការបញ្ជាក់ពីលោក ជុន វណ្ណី មេបញ្ជាការរងកងរាជអាវុធខេត្តកណ្តាលនិងជាមេបញ្ជាការមូលដ្ឋាអាវុធហត្ថស្រុកកណ្តាលស្ទឹង ដោយលោកបញ្ជាក់ថាៈ ការឃាត់ចាប់បានរថយន្តក្រុមខ្មាន់កាំភ្លើងបានគឺសហការជាមួយកម្លាំងស្នាក់ការសន្តិសុខលេខ២០១៕
ដោយ ជឺ តុងឡេង