ផ្ទុះចង្រ្កានហ្គាស មានដបសាំងនៅក្បែរនោះ បង្កជាអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ រៀល វី ភេទស្រី អាយុ៦៧ឆ្នាំ ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាត ផ្ទះចំនួន ០២ខ្នងជាប់គ្នា ជាប្រភេទដំបូលប្រក់ស័ង្កសី ជញ្ជាំងកឥដ្ឋ ដែលមានទំហំ ៨ម៉ែត្រ គុណ ១០ម៉ែត្រ ដោយមូលហេតុបណ្តាលមកពី ម្ចាស់ផ្ទះប្រើប្រាស់ចង្រ្កានហ្គាសដាំបាយ បង្កឱ្យផ្ទុះចង្រ្កានហ្គាស ហើយមានដបសាំងនៅក្បែរនោះ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះតែម្តង ។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០២គ្រឿង រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គភាពការពារបេតិកភណ្ឌចំនួន ០១គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន ០៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។

...

ជាមួយគ្នានេះ​ ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 012 756 465, 070 344 766 ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print