ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី សំណេះសំណាល និងប្រគល់កុំព្យូទ័រ សិស្សនិទ្ទេស A ចំនួន៤៧នាក់ នៅខេត្តកំពង់ស្ពឺ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានចូលរួមបង្ហាត់បង្រៀន ជាជំនួយដល់ការសិក្សារបស់សិស្សនៅទូទាំងខេត្តកំពង់ស្ពឺ។ លោកឧបនាយករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ  ជាមួយសិស្សានុសិស្ស ដែលជាប់និទ្ទេស A និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវបន្តជំរុញ និងសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនាពេលអនាគត និងដូចជាសសរទ្រូង សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែសម្បូររុងរឿងបន្ថែមទៀត។

លោក ជាម ច្ទ័នសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលលះបង់អស់កម្លាំងកាយចិត្តខិតខំបង្ហាត់បង្រៀនក្មួយៗនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួមមុខងារ ដែលតែងតែ ខិតខំជ្រុំជ្រែង និងផ្ដល់ជាសម្ភារៈសម្រាប់ស្វ័យសិក្សានាកន្លងមក។

នៅក្នុងឱកាសនេះ លោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ដែលធ្វើឲ្យការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តបានយ៉ាងរលូន តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់សិស្សានុសិស្ស ដោយក្រសួងអប់រំប្រកាន់យកគោលការណ៍(អ្នកចេះ គឺប្រឡងជាប់)។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន៤៧រូប ក្នុងខេត្តកំពង់ស្ពឺ  និងមានវត្តមានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការជុំវិញខេត្ត តំណាងក្រុង ស្រុកទាំង ៩ និងអាណាព្យាបាលសិស្សនិទ្ទេស A ពិធីនេះប្រារព្ធធ្វើនៅបណ្តាល័យខេត្តកំពង់ស្ពឺផងដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print