ពេល១៥ថ្ងៃ! យានយន្តល្មើសសរុបចំនួន ៤,៣៨១គ្រឿង, ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញពីរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅទូទាំងប្រទេសកម្ពុជា​ រយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ​ ពោល​គឺ​ចាប់ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសសរុបចំនួន ៤,៣៨១គ្រឿង, រថយន្តធំ ៦៦គ្រឿង, រថយន្តតូច ១,៧៦០គ្រឿង និងម៉ូតូ ២,៥៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។​ ខណៈ​សមត្ថកិច្ច​បានត្រួតពិនិត្យយានយន្ត ចំនួន ៥,៧៥១គ្រឿង, រថយន្តធំ ១២៥គ្រឿង, រថយន្តតូច ២,៤៤០គ្រឿង, ម៉ូតូ ៣,១៨៦គ្រឿង ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី១៥ ខែវិច្ឆិកាមេះដែរ កម្លាំង​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៩២គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៥១គោលដៅ បានត្រួតពិនិត្យយានយន្ត ចំនួន ៩២គ្រឿង, រថយន្តធំ 0គ្រឿង, រថយន្តតូច ២២គ្រឿង និងម៉ូតូ ៧០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥៤គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៩គ្រឿង និងម៉ូតូ ៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print