នគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យចុះឡោម​ព័ទ្ធចាប់ខ្លួន​សង្ឃ​ និង​ គ្រហស្ថបក្ខពួក​បរិវា​៧នាក់​ផឹកស៊ីចាក់ធុង បាស់នៅក្នុងព្រៃកណ្ដាលអាធ្រាត្រ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នាយប់រំលងអាធាត្រ​ចូលថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី​១​៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយទទួល​បានព័ត៌មាន​ ពីប្រ​ជាពលរដ្ឋថាមានករណី​ក្រុ​មក្មេងទំនើង​នាំគ្នាផឹកស៊ី​ នៅចំណុច​ព្រៃពនរ​ ឃុំភ្នំតូច​ ស្រុ​ក​សាមគ្គី​មុនីជ័យ​ ខេ​ត្ត​កំពង់ស្ពឺ​ ចាក់ធុងបាស់កងរំពង​​ ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។​

ដោយបានការចង្អុលណែនាំពីលោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំ​ព​ង់ស្ពឺ​ លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បានដឹកនាំកំលាំងចុះឡោម​ព័ទ្ធចាប់ខ្លួន​សង្ឃ​ និង​ គ្រហស្ថបក្ខពួក​បរិវា​ប្រមាណ​ ៧នាក់​ ដកហូត​បាន​ ម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៌ សលាយខៀវ ស្លាកលេខកណ្តាល 1AD.6713 ២.ម៉ាកC125 ពណ៌ខ្មៅ ស្លាកលេ​ខកំព​ង់ស្ពឺ 1H.9​9​56 ៣.ម៉ាក​C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1​W.4614ទូរស័ព្ទដៃចំនួន៧ គ្រឿង power ba​ng​៣គ្រឿង​ កាបូបលុយ២ លុយ៥មុឺន​រៀ​ល​ បារី​២កញ្ចប់,ដដែកកះ៣,បៀ​ ១ហ៊ូ កំរ៉ាល​១​ និងធុងទឹកកក​១​ ។

ក្រុមក្មេងទំនើង​និងសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះ​ពុទ្ធ សាសនា​នាំបរិវាផឹកស្រាក្នុងព្រៃត្រូវបាន​មត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុក ចាត់ការតាមធម៌វិន័យ​៖ ១-​ អតីតសង្ឃ​ ប៉ាង​ គឹមឈៀង​ ១៨ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បន្ដការ​សិក្សាសាលាពុទ្ធិក​សាលាបាលី នៅវត្ដឃ្មួញ​ ភ្នំពេញ​ ។ ២-អតីតសង្ឃ​ សយ​ សុភក្រ្ភា​ ២១ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​ពាំង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​បន្ដការសិក្សាសាលាពុទ្ធិក​សាលាបាលី​ វត្ដ​កោះអណ្ដែត​ ​ភ្នំពេញ​ ។ ៣-អតីតសង្ឃ​ ម៉ុន​ វិច្ឆ័យ​ ២៣ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំ​ង​កំបោរ​ ឃុំភ្នំតូច​ ស្រុក​សាមគ្គី​មុនីជ័យ​ បច្ចុប្បន្ន​បន្ដ​កា​រ​សិក្សា​នៅសាលាបាលី​ វត្ដ​លង្កា​​ ភ្នំពេញ​។

ចំណែកក្រុម​បក្ខពួក​របស់​សង្ឃ​មាន ៖ ៤.ឈ្មោះហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់​នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នា​ល(កូន សិស្ស លោក)។ ៥.ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅ​ភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅ​សាល​ប៊ែលធី​ អន្តជាតិ សាខា២៦​ ព្រែកប្រា ។ ៦.ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ប​ច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល​(កូន​សិស្សលោ​ក)។ ៧.ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័​យ បច្ចុប្បន្នធ្វើ​ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សំណូមពរ​ដល់បងប្អូនកូនក្មួយ​ ពិសេសពុទ្ធបរិស័ទ លោកតា លោក យាយ​មេត្តា​កុំលើកយកបញ្ហានេះមកទម្លាក់រួមលើព្រះ ពុទ្ធ​សាសនា​របស់យើង​ នេះជាទ​ង្វើរពួក​ទមិឡមួយក្ដាប់តូច​តែប៉ុណ្ណោះ​ ដែលកំពុ​ងតែបំផ្លាញសាសនា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print