ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នាយប់រំលងអាធាត្រចូលថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងនាំគ្នាផឹកស៊ី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាក់ធុងបាស់កងរំពង ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។
ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកំលាំងចុះឡោមព័ទ្ធចាប់ខ្លួនសង្ឃ និង គ្រហស្ថបក្ខពួកបរិវាប្រមាណ ៧នាក់ ដកហូតបាន ម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៌ សលាយខៀវ ស្លាកលេខកណ្តាល 1AD.6713 ២.ម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1H.9956 ៣.ម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1W.4614ទូរស័ព្ទដៃចំនួន៧ គ្រឿង power bang៣គ្រឿង កាបូបលុយ២ លុយ៥មុឺនរៀល បារី២កញ្ចប់,ដដែកកះ៣,បៀ ១ហ៊ូ កំរ៉ាល១ និងធុងទឹកកក១ ។
ក្រុមក្មេងទំនើងនិងសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធ សាសនានាំបរិវាផឹកស្រាក្នុងព្រៃត្រូវបានមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុក ចាត់ការតាមធម៌វិន័យ៖ ១- អតីតសង្ឃ ប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី នៅវត្ដឃ្មួញ ភ្នំពេញ ។ ២-អតីតសង្ឃ សយ សុភក្រ្ភា ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី វត្ដកោះអណ្ដែត ភ្នំពេញ ។ ៣-អតីតសង្ឃ ម៉ុន វិច្ឆ័យ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សានៅសាលាបាលី វត្ដលង្កា ភ្នំពេញ។
ចំណែកក្រុមបក្ខពួករបស់សង្ឃមាន ៖ ៤.ឈ្មោះហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូន សិស្ស លោក)។ ៥.ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលប៊ែលធី អន្តជាតិ សាខា២៦ ព្រែកប្រា ។ ៦.ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)។ ៧.ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សំណូមពរដល់បងប្អូនកូនក្មួយ ពិសេសពុទ្ធបរិស័ទ លោកតា លោក យាយមេត្តាកុំលើកយកបញ្ហានេះមកទម្លាក់រួមលើព្រះ ពុទ្ធសាសនារបស់យើង នេះជាទង្វើរពួកទមិឡមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលកំពុងតែបំផ្លាញសាសនា៕