មេប៉ុស្តិ៍​អន្តោប្រវេសន៍ច្រកទ្វារអូរស្មាច់យកលុយ​ពីសៀវភៅ Border Pass លើស​ការកំណត់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ បាននិងកំពុងធ្វើឲ្យប៉ះពាល់ទៅនឹងអារម្មណ៍របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈមានភាពមិនប្រក្រតីបញ្ហាថ្លៃសៀវភៅព្រំដែន (Border Pass) យកលើសតម្លៃពីសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃ ។ យ៉ាងតិចក្នុងសៀវភៅប័ណ្ណព្រំដែន (Border Pass) ត្រូវបាននគរបាលអន្តោប្រវេសន៍កំណត់ឲ្យបង់ថ្លៃចំនួន៥ម៉ឺនរៀល ឬ៧ម៉ឺនរៀល ករណីខ្លះ ដល់១០ម៉ឺនរៀល ។

លោក ខូង ទីន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអូរស្មាច់ បង្កើតឲ្យមានអំពើពុករលួយនេះ ខ្វះការទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ ក៏ដូចជាសៀវភៅបន្ទុកក្រសួងមហាផ្ទៃ ។

លោក ផន គឹមកន ប្រធានត្រួតពិនិត្យច្រកទ្វារអូរស្មាច់ ធ្លាប់បានទទួលស្គាល់ និងអះអាងប្រាប់កាសែតក្នុងស្រុកថា លោកទទួលស្គាល់មន្ត្រីអន្តោប្រវេសន៍របស់លោក បានយកលុយថ្លៃសៀវភៅប័ណ្ណព្រំដែន (Border Pass) លើសក្នុងសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃ ដែលបានកំណត់ពឹតប្រាកដមែន ។ បញ្ហានេះ លោកនឹងហៅមន្ត្រីពាក់ព័ន្ធនៅប្រចាំច្រកអាចប្រជុំធ្វើឡើងក្នុង១ខែម្តង ដោយកំណត់ថា មិនឲ្យមន្ត្រីណាម្នាក់ធ្វើឲ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ពិសេសពង្រឹងទៅលើមន្ត្រីអន្តោប្រវេសន៍តែម្តង ។

ប្រជាពលរដ្ឋបាននិយាយថា នគរបាលអន្តោប្រវេសន៍ ពេលខ្លះ សម្តីអាក្រក់ គំរោះគំរើយ ប្រមាថមាក់ងាយមកលើប្រជាពលរដ្ឋ ជាពិសេសកម្មករអូសរទេះជាដើម និងយកលុយ Border Pass លើសចំនួន ស្រេចតែការទាមទារ មានពី៦ម៉ឺនរៀល ដល់១០ម៉ឺនរៀល ។

លោក ខូង ទីន  មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ នគរដ្រេហ្គន មិនអាចទាក់ទងបានទេ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ខណៈបាតុភាពនៃអំពើពុករលួយ ក្រោមការគ្រប់គ្រងរបស់លោក មានភាពមិនប្រក្រតីនោះ ។ ប៉ុន្តែកន្លងទៅ លោក ខូង ទីន បានប្រាប់កាសែតក្នុងស្រុកថា មិនបានយកលុយលើសចំនួនទេ ការយក៥ម៉ឺនទៅ៧ម៉ឺនរៀលនោះ ដោយសារអ្នកខ្លះគាត់ចង់ប្រញាប់ ហើយមានអ្នករត់ការណ៍ ដូចជាខាងម៉ូតូឌុបជាដើម ។ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សំណូមពរឲ្យថ្នាក់លើ មេត្តាជួយពិនិត្យ និងពង្រឹងលើការងារ ដល់អង្គភាពនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់នេះផង ប្រយោជន៍លើកស្ទួយ និងលើកទឹកចិត្តរបស់ប្រជាពលរដ្ឋ ឲ្យគាត់ទទួលបានការអនុវត្តច្បាប់តាមការកំណត់របស់ក្រសួង ដូចមានក្នុងសៀវភៅបន្ទុក ។ ម្យ៉ាងទៀត គាត់ងាយស្រួល នឹងចំណាយច្បាស់លាស់ ប៉ុន្តែជាទម្លាប់មន្ត្រីនគរបាលអន្តោប្រវេសន៍ គឺទាមទារតាមទំនើងចិត្ត បើមិនដូច្នោះទេ គាត់មានចេតនាផងដែរ បង្កឲ្យយឺតយូរ ខាតបង់ពេលវេលាដល់ប្រជាពលរដ្ឋ ៕

KA-7777

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print