ភ្នំភ្លើងប្រទេសបារាំង ភីតុងឌឺហ្វូណេ ផ្ទុះឡើងជាលើកទី៣ក្នុងឆ្នាំ២០១៥នេះ

ចែករំលែក៖

ភ្នំភ្លើងក្នុងប្រទេសបារាំង ឈ្មោះ ភីតុងឌឺហ្វូណេ ស្ថិតនៅតំបន់ទេសចរណ៍ និងដាច់ស្រយាលនៅក្នុងប្រទេសបារាំងបានផ្ទុះឡើងជាលើកទី៣ ក្នុងឆ្នាំ២០១៥នេះ ប៉ុន្តែវាមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ឬធ្វើឲ្យរាំងស្ទះដល់ដំណើរហោះហើរក្នុងស្រុក ឬក្រៅស្រុកធ្ងន់នោះទេ ។

photo-1

ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានបញ្ជាក់ឲ្យដឹងថា ភ្នំភ្លើង ភីតុងឌឺហ្វូណេ បានផ្ទុះឡើងកាលព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្របតាមការចេញប្រកាសព្រមានឲ្យដឹងជាមុនពីសំណាក់អាជ្ញាធរប្រទេសបារាំងនោះផងដែរ ។ ការផ្ទុះភ្នំភ្លើងនៅពេលនេះគឺជាលើកទី៣ហើយ ដែលកាលពីខែកុម្ភៈ និងខែឧសភា ភ្នំភ្លើង ភីតុងឌឺហ្វូណេ នេះក៏ធ្លាប់ផ្ទុះផងដែរ ។

សេចក្តីរាយការណ៍បានបន្តថា ភ្នំភ្លើងនេះមានកម្ពស់ខ្ពស់ និងស្ថិតនៅតំបន់ដាច់ស្រយាល ទីឆ្ងាយ និងជាទីពេញចិត្តរបស់ក្រុមអ្នកទេសចរណ៍ ចម្រុះជាតិសាសន៍ផងដែរ ។ ការផ្ទុះភ្លំភ្លើងនៅពេលនេះ អាជ្ញាធរបារាំងបានហាម និងផ្អាកជាបណ្តោះអាសន្នដល់អ្នកទេសចរណ៍មិនឲ្យចូលទៅកាន់ទីនោះឡើយ ហើយជាមួយគ្នានេះ ក្រុមអ្នករុករកយន្តហោះម៉ាឡេស៊ី MH-370 ដែលមានបំណងចង់ទៅរុករកនៅតំបន់ភ្នំភ្លើងខាងលើ បន្ទាប់ពីបំណែកយន្តហោះ សង្ស័យថា ជាបំណែកយន្តហោះម៉ាឡេស៊ី ត្រូវបានគេរកឃើញកាលពីពេលថ្មីៗនៅជិតតំបន់ភ្នំភ្លើងខាងលើនោះ ក៏ត្រូវបានអាជ្ញាធរ ហាមមិនឲ្យចូលទៅស្វែងរកនៅទីនោះដែរ ដោយខ្លាចពីគ្រោះថ្នាក់បង្កឡើងដោយភ្នំភ្លើងនេះជាយថាហេតុ ៕

...

photo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print