ថ្ងៃនេះលោក Mark Zuckerberg បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់គាត់ ថាគាត់និងប្រពន្ធនាងព្រីស៊ីលរបស់គាត់ត្រូវបានគេរំពឹងថានឹងមានកូនស្រីដំបូងរបស់ពួកគេ។ នៅក្នុងការប្រកាសនេះលោក Zuckerberg ក៏បានបើកឡើងអំពីការរលូតកូនបីនាក់។
ស្ថាបនិកហ្វេសប៊ុក អាយុ៣១ឆ្នាំរូបនេះនិងភរិយាគ្រូពេទ្យអាយុ៣០ឆ្នាំនេះបានរៀបការតាំងពីឆ្នាំ ២០១២។ ការមានផ្ទៃពោះនេះគឺជាទំព័រថ្មីមួយក្នុងជីវិតរស់នៅរបស់គូស្វាមីភរិយានេះ ដូចដែលពួកគេបានរៀបចំដើម្បី «ធ្វើឱ្យពិភពលោកនេះប្រសើរជាងមុនសម្រាប់កូនរបស់ [ពួកគេ] និង អ្នកជំនាន់ក្រោយ”។
Priscilla and I have some exciting news: we’re expecting a baby girl!This will be a new chapter in our lives. We’ve…
Posted by Mark Zuckerberg on Friday, 31 July 2015
Zuckerberg បានសរសេរ៖ “យើងបានព្យាយាមដើម្បីឱ្យមានកូនសម្រាប់រយៈពេលពីរឆ្នាំ ហើយបានមានការរលូតកូនបីនាក់កន្លងទៅ”។ លោកបានបន្ដពន្យល់បទពិសោធន៏អំពីរបៀបកាត់ផ្ដាច់និងឯកោនេះគឺសម្រាប់គាត់និងប្រពន្ធរបស់គាត់។
“អ្នកមានអារម្មណ៍ថាមានសង្ឃឹមថាដូច្នេះនៅពេលដែលអ្នកដឹងថាអ្នកនឹងមានកូនមួយ” គាត់បានសរសេរ។ “អ្នកចាប់ផ្តើមនឹកស្រម័យថាការកូននេាះនឹងក្លាយជាបុគ្គលបែបណា និងក្តីសុបិននិងក្តីសង្ឃឹមសម្រាប់អនាគតរបស់ពួកគេ។ អ្នកចាប់ផ្តើមធ្វើគម្រោងសម្រាប់កូន និងបន្ទាប់មកពួកគេត្រូវបានបាត់បង់ទៅវិញ។ វាជាបទពិសោធនៃភាពឯកោ”។
“ដំណឹងល្អរបស់យើងគឺថា ការផ្ទៃពោះរបស់ភរិយាឥឡូវនេះគឺហានិភ័យនៃការបាត់បង់នេះគឺមានកម្រិតទាបយ៉ាងខ្លាំង ហើយយើងមានក្តីសង្ឃឹមខ្លាំងណាស់» Zuckerberg បានសរសេរ។
“Cilla និងកូនរបស់យើងគឺមានសុខភាពល្អ ខ្ញុំពិតជាមានការរំភើបយ៉ាងខ្លាំងនៅពេលជួបនាង ហើយសត្វឆ្កែរបស់យើងមិនដឹងថាអ្វីដែលនឹងមាននោះទេ។ ក្នុងការមើលតាមអេកូរបស់យើង ទារិកានេាះក៏បានផ្ដល់ឱ្យខ្ញុំមេដៃឡើង “ចូលចិត្ត” ជាមួយនឹងដៃរបស់នាង ដូច្នេះខ្ញុំជឿរួចទៅហើយនាងនឹងបានរួមរស់ជាមួយយើង”។