ស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ខ្ទាតទៅប៉ះរថយន្តគេបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកជ្រួល(ក្បាលនាគ)បណ្តាលឲ្យបាក់អស់មួយកង់ហើយខ្ទាតទៅប៉ះរថយន្តឡិចស៊ីសមួយគ្រឿងទៀត ខណៈធ្វើដំណើរបញ្ច្រាសគ្នារងការខូចខាត កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅចំណុចមុខអាកាសយានដ្ឋានអន្តរាជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6823 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅរបាំងថ្មពុះចែកទ្រូងផ្លូវ(ក្បាលនាគ)បណ្តាលឲ្យបាក់មួយកង់ ហើយបានខ្ទាតទៅប៉ះនឹងរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ AJ 0753 បណ្តាលអោយរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ខណៈធ្វើដំណើរបញ្ច្រាសទិសគ្នា ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួច រថយន្តបង្កបានព្យាយាមបើករត់រហូតបានប្រហែល២០០ម៉ែត្រត្រូវបានសមត្ថកិច្ចដេញឃាត់បានរួមទាំងម្ចាស់ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជុំនាញមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

image3 image2 image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print