ចៅក្រមសម្រេចឃុំខ្លួនជនជាប់ចោទករណីរំលោភសេពសន្ធវៈ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីរំលោភសេពសន្ធវៈដែលកម្លាំងអធិការស្រុកបាធាយបានបង្រ្កាបកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដី
កាបង្គាប់ឲ្យឃុំខ្លួនលេខ៤៧០ ឃ.ខ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សម្រេចឃុំខ្លួន។ ជនជាប់ចោទ រំលោភសេពសន្ធវៈបានប្រព្រឹត្តអំឡុងឆ្នាំ២០១៦ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋានស្រុកបាធាយ បានប្រេីប្រាស់ជំនាញបង្រ្កាបករណីរំលោភសេពសន្ធវៈ ០១ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ឆៃហាន ហៅពៅ ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃនៅភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ទៅតាមបញ្ញតិ្តច្បាប់មាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ៕

image image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print