តុលាការសម្រេចឲ្យឃុំខ្លួនជនជាប់ចោទចំនួន៣នាក់ ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦លោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីការបង្គាប់ឲ្យឃុំខ្លួនលេខ៤៧១ លេខ៤៧២ និងលេខ៤៧៣ ចុះថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនជនជាប់ចោទចំនួន៣នាក់ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនជាប់ចោទរួមមានទី១-ឈ្មោះ វ៉ា ពេជ្រ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្វាវ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី២-ឈ្មោះ ហួ សង្ហា ហៅ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទី៣-ឈ្មោះ មាស ឧស្ម័ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្វាវ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមរំលឹកផងដែលថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៨និង០០នាទី កម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងកម្លាំងអធិការដ្ឋានស្រុកព្រៃឈរ បានប្រើប្រាស់ជំនាញ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន០១ករណី នៅចំណុចភូមិខ្វាវ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។រឹបអូសវត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន០៤កញ្ចប់(តូច៣កញ្ចប់ធំ០១កញ្ចប់),ទូរស័ព្ទដៃ០១គ្រឿងប្រាក់ញុះញង់៥មឺុនរៀល ។

បច្ចុប្បន្នជនជាប់ចោទទាំង០៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ទៅតាមប្បញ្ញត្តិច្បាប់មាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

image

ដោយ៖ វណ្ណៈ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print