ស្ថានទូតអាមេរិកសរសើរទេពកោសល្យរបស់ បុស្បា ប៉ាន់

ចែករំលែក៖

ភ្នំពេញ៖ មុនពេលចាកចេញពីទឹកដីកំណើតអ្នកចម្រៀងសំនៀងសូប្រាណូកម្ពុជា កញ្ញាបុស្បា ប៉ាន់ ត្រូវបានស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអញ្ជើញឲ្យនាងទៅសម្តែងពីសមត្ថភាពសិល្បៈ ជូនដល់មន្ត្រីស្ថានទូតទស្សនា និងស្តាប់កម្សាន្ត។ នាងទទួលបានការសរសើរខ្លាំងជាមួយនឹងការបង្ហាញពីអារម្មណ៍មោទនភាព ជាមួយនឹងទេពកោសល្យដ៏ខ្ពស់របស់នាង។

បុស្បា បានចាកចេញពីកម្ពុជាទៅបន្តការសិក្សារបស់នាងហើយកាលពីថ្ងៃទី១១ខែសីហានេះ។ មុនពេលចាកចេញនាងបានបង្ហើរ សំនៀង និងលេងឧបករណ៍តន្ត្រី ជូនដល់មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នូវបទចម្រៀងចំនួន៥បទ មានដូចជាបទរបស់អធិរាជសំឡេងមាសលោកស៊ិន ស៊ីសាមុតគឺបទ ”ទោះយ៉ាងណា” បទ”Mona Lisa” បទ” Summer Time” បទ”កូនស្រីអ្នកនេសាទនៅភូមិបាកព្រា” និងការលេងហ្គីតាClassic ចំនួន៣បទផ្សេងទៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលបានចេញផ្សាយកាលពីថ្មីៗនេះបានលើកឡើងថា ”តន្រ្តីការិនី និងជាអ្នកចម្រៀង ឈ្មោះ បុស្បា ប៉ាន់ បានមកសម្ដែងក្នុងស្ថានទូតអាមេរិក នៅរសៀលថ្ងៃនេះ ដើម្បីបង្ហាញពីទេពកោសល្យពិសេសរបស់នាងក្នុងការបញ្ចូលគ្នានូវតន្រ្តីរបស់ខ្មែរ និងតន្រ្តី Jazz របស់អាមេរិក នៅចំពោះមុខលោកឯកអគ្គរដ្ឋទូត Heidt ភរិយារបស់លោកឈ្មោះសុទ្ធី លោកស្រីអនុប្រធានទូត Julie Chung និងអ្នកដទៃជាច្រើនទៀតក្នុងគ្រួសារនៃស្ថានទូតអាមេរិក។ នាងបុស្បា ដែលពេលនេះគឺជានិស្សិតម្នាក់កំពុងរៀននៅក្នុងសាលាដូរតន្រ្តីដ៏ល្បី គឺសាលា New England Conservatory of Music ក្នុងទីក្រុង Boston បានធ្វើឲ្យទស្សនិកជនមានការចាប់ចិត្តចំពោះការច្រៀងរបស់នាងនូវបទចម្រៀងខ្មែរដ៏ល្បីមានចំណងជើងថា “បាក់ព្រា” ដែលត្រូវបានគេស្គាល់ថាជាបទមានចំណងជើងថា “កូនស្រីអ្នកនេសាទ”។ សូមតាមដានការច្រៀងនិងការនិយាយរបស់នាងថា តើបទចំរៀងនេះមានន័យយ៉ាងណាសំរាប់នាង។ យើងសូមអរគុណនាងបុស្បាដែលបានមកកាន់ស្ថានទូតអាមេរិកថ្ងៃនេះ ហើយយើងសូមជូនពរឲ្យនាងមានសំណាងល្អ នៅក្នុងការងារទៅអនាគត!”។

ទោះជាយ៉ាងណានេះមិនមែនលើកដំបូងទេដែលបុស្បា ប៉ាន់ទទួលបានការកោតសរសើរពីមន្ត្រីស្ថានទូតនៃប្រទេសបមហាអំណាច។ កន្លងមកមន្ត្រីនៃស្ថានទូតតាមបណ្តាប្រទេសជាច្រើនបានថ្លែងការកោតសរសើរអំពីទេពកោលស្យ សមត្ថភាពរបស់បុរស្បា មានដូចជាមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាជាដើម។

គួរបញ្ជាក់ដែរថា បុស្បា ប៉ាន់ នឹងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។ នាងនឹងត្រូវចំណាយពេលសិក្សាបន្តយ៉ាងតិច៨ឆ្នាំទៀត ដើម្បីបញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកហើយនាងនៅតែចិញ្ចឹមចិត្តជានិច្ចក្នុងការវិលមកកាន់ទឹកដីកំណើតជាថ្មីដើម្បីចូលរួមបណ្តុះបណ្តាលធមធានមនុស្សដែលមាននិស្ស័យលើការនិពន្ធបទភ្លេង។ ជិត៤ឆ្នាំហើយដែលនាងបានធ្វើដំណើរកមកកាន់សហរដ្ឋអាមេរិកដើម្បីបន្តក្តីស្រមៃរបស់នាង ពិសេសទាក់ទងទៅនឹងការសិក្សាថ្នាក់តន្ត្រី ។ សិល្បករវ័យ១៧ឆ្នាំរូបនេះបន្តថា ឆ្នាំមុននាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill រួចមកហើយ ហើយឆ្នាំនេះនាងក៏ទើបនឹងបញ្ចប់ការសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ The New England Conservatory នារដ្ឋប៊ូស្តុន នៃសហរដ្ឋអាមេរិកកាលពីថ្មីៗនេះដែរ៕

https://www.facebook.com/100005152036458/videos/616482131866849/

ty (2) ty (3) ty (1) ty (8) ty (5) ty (7) ty (4) ty (6)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print