អ្នកចាញ់បែកមុខអ្នកឈ្នះជាប់គុកក្រោយជម្លោះពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់បានឈ្លោះពាក្យសំដីគ្នាក្នុងវង់ផឹកស៊ីហើយឈានដល់ការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកអ្នកចាញ់រងរងបួសបែកមុខ ចំណែកអ្នកឈ្នះត្រូវបានអាវុធហត្ថចាប់ខ្លួនយកទៅចូលគុក។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសិប្បកម្មធ្វើនំបុ័ងមួយកន្លែងស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនបង្កមានឈ្មោះ ផែ រិទ្ធី អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅចំណុចខាងលើ បានជួបជុំជាមួយមិត្តភក្តិ២ទៅ៣នាក់ អង្គុយផឹកស៊ីនៅខាងុខសិប្បកម្មធ្វើនំបុ័ង ។ លុះបន្ទាប់មកស្រាប់តែជនរងគ្រោះឈ្មោះ រ៉េត សង់ អាយុ២៥ឆ្នាំរស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ បានដើរកាត់ខាងមុខកន្លែងពួកគេផឹកស៊ី។ នៅពេលនោះរវាងជនបង្កនិងជនរងគ្រោះបានស្គាល់គ្នា។ឈ្មោះផែ រិទ្ធី ជនបង្កបានហៅជនរងគ្រោះឈ្មោះ រ៉េត សង់ ចូលមកផឹកស៊ីជាមួយក្រុមពួកខ្លួន (ផែ រិទ្ធី)។

លុះពួកគេបានផឹកស៊ីទំនងជាស្រវឹងរៀងៗខ្លួនហើយនិយាយច្រើននាំឲ្យអ្នកទាំង២នាក់បាននិយាយប៉ះពាក្យសំដីគ្នាបង្កជាជម្លោះកើតឡើង ហើយឈានដល់ប្រើអំពើហិង្សាដាក់គ្នា ពួកគេទាំង២នាក់វាយគ្នាទៅវិញទៅមកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។

ក្រោយពីបើកឆាកវាយគ្នាគេឃើញឈ្មោះ រ៉េត សង់ ត្រូវបានឈ្មោះ ផែ រិទ្ធី វាយឲ្យរងរបួសយ៉ាងដំណំ។ ក្រោយមកអ្នករងគ្រោះមករត់ប្តឹងអាវុធហត្ថខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងអាវុធហត្ថ៤នាក់ចុះទៅកន្លែងកើតហេតុដោយធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ ផែ រិទ្ធី បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ជាប់ចោទពីបទប្រើអំពើហិង្សា ៕

IMG_8696 IMG_8700

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print