ភ្នំពេញ៖ បុរសចិត្តខ្លាំងដូចខ្លាម្នាក់បន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធរួចហើយបានដើរទៅដេកនៅផ្លូវដែកឲ្យរថភ្លើងកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីរថភ្លើងកិនបុរសម្នាក់ស្លាប់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូរថភ្លើង កំពត-ភ្នំពេញ ចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
មន្រី្តនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ាត សត្យា ភេទ ប្រុស អាយុ២៩ឆ្នាំមុខរបរដើរស៊ីឈ្នួលលើកកាតុងនៅតាមរោងចក្រ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិភ្លើងឆេះរទេះខាងលិច។
សមត្ថកិច្ចបន្តថា តាមការបំភ្លឺពីអ្នកជិតខាងឲ្យដឹងថានៅពេលល្ងាចជនរងគ្រោះមានការទាស់ គ្នាជាមួយប្រពន្ធដោយមានការជជែកគ្នាយ៉ាងតឹងសរសៃក បន្ទាប់មកក៏ដើរចេញពីផ្ទះបាត់មិនដឹងទៅណា។ពេលនោះប្រពន្ធនិងក្រុមគ្រួសារមិនបានចាប់អារម្មណ៍ថាជនរងគ្រោះទៅធ្វើអត្តឃាតបែបនេះទេ ដោយម្នាក់ៗនឹកស្មានថា គាត់ដើរទៅលេងផ្ទះជិតខាងនេះឯង។លុះក្រោយមកស្រាប់តែអ្នកជិតខាងក៏បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើកំណល់ផ្លូវរថភ្លើងដោយដាច់សាច់ជាដុំៗ យ៉ាងអាណោចអាធ័មទើបនាំគ្នាភ្ញាក់ផ្អើលតែម្តង ។
ក្នុងករណីនេះបើតាមការសនិ្នដ្នានរបស់នគរបាលជំនាញបានឲ្យដឹងជាជំហ៊ានដំបូងថា អាចបណ្តាលមកពីរថភ្លើងកិនស្លាប់ប្រាកមែន គឺពុំមែនជាអំពើឃាតកម្មណាមួយកើតឡើងទៅលើជនរងគ្រោះនោះទេ។
បច្ចុប្បន្នសាកសពជនរងក្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅបងប្អូននិងប្រពន្ធយកទៅធ្វើបុណ្យតាមព្រែណី ៕
ដោយ៖ សុខា សែនជ័យ