សមត្ថកិច្ចស្រុកសង្កែ ឃាត់ក្មេងទំនើង០៦នាក់ ករណីហិង្សាកាប់លើម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា៖​ មានករណីហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់ និងគប់ម៉ូតូ) មួយកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២ និង៣០នាទី ស្ថិតនៅចំណុចក្រុមទី០១ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ និងដុំថ្មគប់ទៅលើម៉ូតូ របស់ជនរងគ្រោះឈ្មោះ ផង់ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយខូចខាតម៉ូតូដូចជា ៖

-ត្រូវចំចង្កៀងភ្លើងខាងមុខខូចខាតទាំងស្រុង
-អាវម៉ូតូខាងឆ្វេងបែកខូចខាតទាំងស្រុង
-សំបកកង់ម៉ូតូក្រោយបែកខូចខាតទាំងស្រុង
-ចង្កៀងភ្លើងនិងកាតាប៊ូក្រោយបាក់ដាច់ខូចខាតទាំងស្រុង ។

ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០៦នាក់ ៖
១-ឈ្មោះ រ៉ សាលីអាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ លី អិលយ៉េះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ លី ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
៤-ឈ្មោះ ណាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
៥-ឈ្មោះ ភាព ខាវី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
៦-ឈ្មោះ រ៉ុង ថារីន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ និងយកដុំថ្មគប់ទៅលេីម៉ូតូ របស់ជនរងគ្រោះ បណ្តាលអោយខូចខាត ពិតប្រាកដមែន។ មូលហេតុ៖ កាប់និងគប់ (ច្រឡំម៉ូតូ) ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print