ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នថ្មីៗនេះ​ បានស្រាវជ្រាវឃាត់ខ្លួនជនជាប់ចោទ ចំនួន០១នាក់ នៅចំណុចមុខហាងកាហ្វេ ចាំcrush ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន របស់លោក លឹម ប៊ុនហេង ព្រះរាជ្ញអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ខេត្តកំពត កាលពីអំឡុងឆ្នាំ ២០១៣-២០១៧។

ជនជាប់ចោទឈ្មោះ សោម សុខរ៉ាឌី ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២ ផ្លូវ១៤(បុរីពិភពថ្មី) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនជាប់ចោទ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print