ខេត្តកណ្តាលៈ យុវជន២នាក់ កាលពីថ្ងៃទី១៣ សីហា ២០១៦ បានចូលប្រាក់គ្នាទិញថ្នាំញៀនចំនួន២៤កញ្ចប់ពីម្តុំបឹងត្របែក រាជធានីភ្នំពេញ បម្រុងយកទៅលក់បន្តនៅស្រុកស្អាងខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ យុវជនម្នាក់ឈ្មោះ ឈុន មុន្នី អាយុ២៤ឆ្នាំ មុខរបរជាងកាត់សក់ និងម្នាក់ឈ្មោះ សេង គឹមសុង អាយុ១៩ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅភូមិកូនជ្រៃ ឃុំស្រែអំបិល ស្រុកស្អាងខេត្តកណ្តាល ។ វត្ថុតាងចាប់យកមាន ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ២៤កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដានិច សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត ១l.៨១៩៥ ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានចូលលុយគ្នាទិញថ្នាំញៀន ពីចំណុចម្តុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានគោលដៅយកលក់នៅឃុំព្រែកអំបិល. ស្រុកស្អាងខេត្តកណ្តាល តែត្រូវសមត្តកិច្ចចាប់ឃាត់ខ្លួន ។
ចម្លើយសារភាពទៀតថាថ្នាំញៀនចំនួន២៤កញ្ចប់តូចនេះ ទិញតម្លៃ៣០០.០០០រៀល (សាមសិបម៉ឺនរៀល) ៕
ដោយ សហការី