ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវនិងចៅឧកញ៉ា​ ទ្រី​ ភាព​ រងការចោទថាអនុញ្ញាតិឲ្យវៀតណាមស្នាក់នៅជីករ៉ែ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនជាតិវៀតណាមចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តរតនគិរីចាប់ខ្លួន កាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៦ដោយចោទថាលួចចូលមកជីករ៉ែដោយខុសច្បាប់នៅស្រុកអូរយ៉ាដាវ។

សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថាក្រោយពីទទួលព័ត៌មាន ភ្លាមពីសកម្មភាពជនជាតិវៀតណាមចូលមកជីករ៉ែនៅខេត្តរតនគិរីកម្លាំងចម្រុះមានទាំងនគរបាលនិងអាវុធហត្ថស្រុកក៏បើកប្រតិបត្តិការបង្ក្រាបរហូតឈានដល់ការឡោមព័ទ្ធទីតាំងដែលជនជាតិវៀតណាមស្នាក់នៅនោះគឺផ្ទះលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវតែម្តងស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចបានបន្តថាៈ ជនជាតិវៀតណាមដែលឃាត់ខ្លួនទាំង៥នាក់មានទី១ឈ្មោះឡេង វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុងថាញ់វៀន ខេត្តញ៉ៃវៀន ទី២ឈ្មោះ ឡា ឌឹកតាំងអាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊ ទី៣ឈ្មោះ វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន ទី៤ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីញ ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥ឈ្មោះវ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំមានទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង។
សមត្ថកិច្ចក៏បានដកហូតម៉ាស៊ីនភ្លើងធំ១គ្រឿងម៉ូទ័រទឹក២គ្រឿងរថយន្តឡង់គ្រីស័រ១គ្រឿងនិងឧបករណ៍សំរាប់ជីករ៉ែ មួយចំនួនផ្សេងទៀត។

បើតាមប្រភពបានបង្ហើបថាសកម្មភាពជីករ៉ែនេះបានប្រព្រឹត្តិទៅរយៈពេលយូរថ្ងៃមកហើយប៉ុន្តែចំណាត់ការហាក់មិនមានប្រសិទ្ធិភាព។ ប្រភពបានបន្តទៀតថាៈ សកម្មភាពជីករ៉ែដោយជនជាតិវៀតណាមនេះគឺសង្ស័យមានការពាក់ព័ន្ធនិងលោកឡុង រុក្ខា នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងកូនចៅឧកញ៉ាទ្រីភាព។
ជុំវិញបញ្ហាករណីខាងលើនេះលោក ឡុង រុក្ខា និងមេការក្រុមហ៊ុនឧកញ៉ាទ្រីភាពមិនអាចសុំការបំភ្លឺបានទេដោយសារទូរស័ព្ទត្រូវបានបិទមិនដំណើរការនៅព្រឹកថ្ងៃអាទិត្យ ទី១៤ខែសីហាឆ្នាំ២០១៦នេះ៕

image image image image image image

ដោយៈវុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print