Christmas ជំនឿជនជាតិអ៊ឺរ៉ុបរំលឹកដល់ព្រះយាយស៊ូគ្រិស្តប្រសូត

ចែករំលែក៖

អ្នកគោរពប្រណិប័តន៍សាសនាគ្រិស្តតែងយកថ្ងៃទី២៥ខែធ្នូនៃឆ្នាំនីមួយៗដើម្បីរៀបចំពិធីបុណ្យChristmas រំលឹកដល់ព្រះយេស៊ូគ្រិស្ទប្រសូត ដែលពិធីនេះដំបូងគេធ្វើនៅឆ្នាំ៣៥៤នៃគ្រិស្តសករាជ តែគេមិនបានដឹងថាព្រះយេស៊ូប្រសូត្រនៅថ្ងៃណាខែណានោះទេ វៀរលើកលែងតែជនជាតិ​អា​មិន​នៀ​ទេ ដែល​គេ​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃទី​៦ ខែមករា ដែល​គេ​ហៅថា​ថ្ងៃ​លាងបាប​ឲ្យ​ព្រះ​យេស៊ូ​ឯនោះវិញ។

តើបុណ្យChristmas មានដើមកំណើតពីណា?
តាមការស្រាវជ្រាវបានឲ្យដឹងថា Christmas មាន​ពាក្យ​ដើមមកពី​ភាសា​អង់គ្លេស​បុរាណ​ថា Christes Maesse ឬ Christ’s Mass ដែលជា​ភាសា​ខ្មែរ​មានន័យថា «​ពិធី​អបអរសាទរ​ការជួប​ជុំគ្នា​រវាង​អ្នក​គោរព​សាសនា​គ្រិស្ត​»​។
ការស្រាវជ្រាវនោះបញ្ជាក់ឲ្យដឹងថា កាលពី​សតវត្ស​ទី​៤ គេ​កំណត់​យក​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែធ្នូ ដើម្បី​ប្រារព្ធ​ពិធី​នេះ តែ​ក្រោយមក​វិហារ​សាសនា​គ្រិស្ដ​ទាំងអស់​បានសម្រេច​យក​ថ្ងៃទី​២៥ ខែធ្នូ​វិញ។
ចំពោះជំនឿនេះត្រូវបានគេស្រាវជ្រាវឲ្យដឹងថា បុណ្យ​ណូអែល​ជា​ថ្ងៃ​ដែល​ប្រជាជន​អាមេរិក និង​អង់គ្លេស​ជឿថា ជា​ថ្ងៃ​ដែល​មនុស្ស​ទាំងអស់​ទទួល​បាន​អំណោយ​ពី​លោកតា​សាន់​ក្លស (Santa Claus)​។ នៅពេលដែល​គេ​ជួបជុំគ្នា គេ​តែងតែ​ជូនអំណោយ​ទៅ​គ្នា ច្រៀង​ចម្រៀង Christmas​រួមគ្នា ប្រើពាក្យ​ជូនពរ​ទៅ​គ្នា និង​ពិសាអាហារ​ប្រកបដោយ​ភាព​រីករាយ​ជាមួយគ្នា​។​
​នៅ​អាមេរិក និង​អង់គ្លេស គេ​មានជំនឿថា​ការ​បួងសួង​របស់គេ​នឹង​ទៅដល់​លោកតា​សាន់​ក្លស ដែល​ពេលដែល​គេ​សរសេរ​សំបុណ្យ​ហើយ​បោះ​ចូលក្នុង​ភ្នក់ភ្លើង​។ នៅ​ប្រទេស​អង់គ្លេស​មាន​ជំនឿ​ដាច់ដោយឡែក​មួយទៀត​នៃ​ការយក​ស្រោមជើង​ទៅ​ព្យួរ​នៅក្រោម​បបំពង់បង្ហុយផ្សែង ដើម្បី​ចាំ​ទទួល​កាក់​មាស​ដែល​លោកតា​សាន់​ក្លស​ទម្លាក់​ឲ្យ​។ ចំណែកឯ​ការព្យួរ​ស្លឹកឈើ​ពណ៌​បៃតង គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​រដូវ​ធ្លាក់​ទឹកកក និង​រំលឹកថា​រដូវ​ផ្កា​រីក​និង​ជិត​ចូលមក​ដល់​ហើយ របស់​ប្រជាជន​អង់គ្លេស​។​
​ក្រៅពី​ប្រពៃណី​ទាំងអស់នេះ​ក៏មាន​ប្រពៃណី​ជាច្រើន​ទៀត​ទៅតាម​តំបន់ និង​ប្រទេស​ដែល​គោរព​គ្រិស្ដសាសនា ដែលមាន​ដូចជា​ការ​ថើប​គ្នា​នៅក្រោម​ដើម​បញ្ញើក្អែក របស់​ប្រទេស​អាល្លឺម៉ង់​  ការ​ញ៉ាំ​បង្អែម Wassail ដែល​មានន័យថា «​សុខភាព​ល្អ​» របស់​ជនជាតិ​អង់គ្លេស និង​ការ​ពិសាក្បាល​ជ្រូកព្រៃ​នៅក្នុង​ពិធីជប់លៀង​ថ្ងៃបុណ្យ​ណូអែល​ដែលមាន​ប្រភពពី​ប្រជាជន ដា​ណឺ​ម៉ាក ស៊ុយអែត និង​ន័​រវេ​ស​។​
បុណ្យណូបែល​បច្ចុប្បន្ននេះ​មិន​ត្រឹមតែ​ប្រជាជន​ដែល​គោរព​សាសនា​គ្រិស្ដ​ទេ​ដែល​ប្រារព្ធ​ពិធី​នេះ សូម្បីតែ​ប្រទេស​មួយចំនួនទៀត​ដែល​មិន​គោរព​សាសនា​នេះ​ក៏​ចូលរួម​ប្រារព្ធ​ដែរ ដោយ​គេ​យល់ថា​ការជូន​កាដូ និង​ពិសាអាហារ​ពេល​ល្ងាច​ជាមួយគ្នា​ក្នុង
ឱកាស​ននេះបង្កើតសាមគ្គីភាពល្អប្រសើរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print