ភ្នំពេញ៖ ជំងឺគ្រុនចាញ់ជាជំងឺមួយដែលបង្កឡើងដោយមូសដែកគោលញីខាំហើយ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតដោយធ្វើយ៉ាងណាលុបបំបាត់ជំងឺនេះឲ្យបានទាំងស្រុងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ ។
លោកវេជ្ជបណិ្ឌត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តមានប្រសាសន៍ថាក្នុងឆ្នាំ ២០២៥ កម្ពុជានឹងលុបបំបាត់ជំងឺគ្រុនចាញ់ដោយនេះជាចំណុចផ្តួចផ្តើមមុនគេបំផុត ដែលពិភពលោកគេផ្តួចផ្តើមឲ្យលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០៣០ ។ ដូច្នេះជំងឺគ្រុនចាញ់ជាជំងឺអាទិភាពខ្ពស់បំផុត រហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសមាន ចំណាប់អារម្មណ៍ក៏ដូចជាប្រទេសនៅក្នុងពិភពលោក ជំរុញឲ្យមានការលុបបំបាត់ជំងឺ គ្រុនចាញ់នេះ ។
លោកបន្តថា ករណីជគ្រុនចាញ់ក្នុង ឆ្នាំ២០១៦ មានជាង១ម៉ឺនករណីតែមិនមានស្លាប់នោះទេហើយសម្រាប់ខេត្តដែល ប្រឈមមុខនឹងជំងឺគ្រុនចាញ់ច្រើនជាងគេគឺមានខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្ត មណ្ឌលគិរី និងខេត្តព្រះវិហារ ដែលនៅ មានករណីប្រឈមមុខខ្ពស់ ។ ក៏ប៉ុន្តែការ ប្រឈមមុខខ្ពស់នោះក៏ខ្ពស់ក្នុងដំណាក់កាលមួយដែលករណីនោះបានធ្លាក់ទាបមកនៅត្រឹមតែជាង១ម៉ឺននាក់ ។ មជ្ឈមណ្ឌលសង្ឃឹម និងធានាថារក្សាស្ថានភាពនេះឲ្យបានកាន់ តែប្រសើរបន្ថែមទៀត ។
លោកវេជ្ជបណិ្ឌត ហ៊ុយ រ៉េកុល បាន បញ្ជាក់ថា រោគសញ្ញានៃជំងឺគ្រុនចាញ់ជា ទូទៅយើងអាចសម្គាល់បានតាមរយៈការលាប់ជំងឺឡើងវិញជាមួយរោគសញ្ញាដូចជាការញាក់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ក្តៅខ្លួនខ្លាំងបែកញើសពេញខ្លួនព្រមទាំងត្រជាក់។ ជាពិសេសសញ្ញាផ្សេងៗទៀតប្រហែលជាមានដូចជាៈ ឈឺក្បាល ក្អួត ចង្អោរ រាក ។ រោគសញ្ញាជំងឺគ្រុនចាញ់ជាធម្មតាផ្តើមកើតមានក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយមូស មានមេរោគគ្រុនចាញ់ខាំ ។
ទោះបីជាយ៉ាងណាក៏ដោយប៉ារ៉ាសីុត ជំងឺគ្រុនចាញ់មួយចំនួនអាចសម្ងំនៅក្នុង ខ្លួនរបស់អ្នកច្រើនខែនិងរហូតដល់ច្រើនឆ្នាំ ។ ដូច្នេះពេលចូលទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យប្រសិនបើអ្នកធ្លាប់មានបញ្ហាក្តៅ ខ្លួនខ្លាំងនៅពេលរស់នៅឬក្រោយពេលធ្វើដំណើរទៅកាន់តំបន់ដែលមានការប្រឈមខ្លាំងនឹងជំងឺគ្រុនចាញ់ ។ ប៉ារ៉ាសីុតដែលធ្វើ ឲ្យមានជំងឺគ្រុនចាញ់អាចសម្ងំនៅក្នុងខ្លួន របស់អ្នកច្រើនខែ ។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ឲ្យបានលឿនបំផុត ៕
ដោយ៖ សហការី