វិភាគនយោបាយអន្តរជាតិ៖ បើអាមេរិកមិនលូកដៃប្រទេសក្នុងតំបន់មិនអាចទប់ទល់នឹងសព្វាវុធរបស់ចិនបានឡើយ

ចែករំលែក៖

អាចនិយាយបានថាចិនជាប្រទេសដែល មានអាវុធរឹងមាំបំផុតនៅក្នុងតំបន់ ប្រសិនបើអាមេរិកនិងប្រទេសមហាអំណាចដទៃទៀតមិនលូកដៃនោះមិនអាចធ្វើអ្វីចិនបានឡើយនៅក្នុងវិវាទដែនសមុទ្រចិនភាគខាង ត្បូង។

រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបានលាក់ខ្លួនរង់ចាំឱកាស នេះយូរមកហើយដើម្បីបង្ហាញកម្លាំងនយោ បាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅ លើពិភពលោកទាំងមូល។ ប៉ុន្មានឆ្នាំចុង ក្រោយនេះចិនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹក នាំចិនតាំងពីប្រធានាធិបតី ហ៊ូ ជីនតាវ រហូតដល់ប្រធានាធិបតីស៊ី ជីនពីង ក៏បាន បំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ជាពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យ មានជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើន គ្មានមនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតទេ។ ដោយខ្លាចបាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំងទាំងនោះទាំងកំរោលតែម្តង។

កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សាសន្ដិសុខជាតិអាមេរិកលោកស្រីស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងនៅឯកោដោយសារតែបង្កជម្លោះជំរុញឱ្យមានស្ថាន ការណ៍តានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយ ពេលដែលចិនបញ្ជូនស្ថានីយរុករកប្រេង ចូលដែនអធិបតេយ្យដែនសមុទ្ររបស់ វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំទៀតផង។

មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅ ឯកោបន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេសដែលចង់ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះ មានអារម្មណ៍ពិបាកទ្រាំ ហើយកំពុងព្យា យាមគេចវេះពីចិនដោយសារតែសកម្មភាព របស់ចិនបង្កឱ្យមានស្ថានការណ៍តានតឹងនិងមានជម្លោះជាមួយប្រទេសជិតខាង។

លោកស្រីស៊ូសាន់ រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថាសកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិតខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោកស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិន ចង់ឱ្យសហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់និងនៅលើពិភពលោកចិនមិនត្រូវ មានសកម្មភាពឈ្លានពានបែបយង់ឃ្នងនោះឡើយ។

សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទវិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំងក្លារបស់ចិន មិនត្រូវបានគ្រប់គ្រងឱ្យល្អនៅលើដែន សមុទ្រទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនបានរក្សាខ្លួនឱ្យបានល្អឱ្យមាន សេចក្តីថ្លៃថ្នូរមិនស័ក្ដិសមជាប្រទេសមហាអំណាចយោធាក្នុងតំបន់ដោយប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាមកំហែងឈ្លានពានប្រទេសជិតខាង។ ក្នុងអត្ថបទ វិភាគបន្ដថា ចិនកំពុងតែឈានមួយជំហានទៀតក្នុងការឈ្លានពានដែនសមុទ្រជិត ខាងនៅសមុទ្រចិនភាគខាងត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេងនៅតំបន់សមុទ្រ វៀតណាមកាលពីថ្ងៃទី១ ខែឧសភា រដ្ឋា ភិបាលហ្វ៊ីលីពីនក៏បានប្រកាសកាលពី ពេលកន្លងមកថាចិនកំពុង តែលួចលាក់សាងសង់ទីតាំងយោធាក្នុងតំបន់ដែល មានវិវាទនៅសមុទ្រចិនខាងត្បូង។

រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំកោះទ្រឿងសារបស់វៀតណាមក្នុងគោលដៅ ពង្រីកការគ្រប់គ្រងដែនសមុទ្រភាគខាង ត្បូងរហូតដល់៩០ភាគរយគឺគ្របដណ្ដប់ ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន។ កន្លងមកចិនបានសន្យាជាមួយពិភពលោក ថា ជាការរីកចម្រើនក្នុងសន្ដិភាព។ ផ្ទុយ ទៅវិញមាត់និយាយថា សន្ដិភាពចង់បានសន្ដិភាពប៉ុន្ដែដៃកាន់កាំភ្លើងបាញ់សម្លាប់គេទៅវិញ។

សកម្មភាពរបស់ចិនដែលធ្វើទៅលើ វៀតណាមនាពេលនេះធ្វើឱ្យប្រទេសជាច្រើនរួមគ្នាប្រឆាំងចិនដោយបើកចំហទាំងនោះធ្វើឱ្យចិនកាន់តែឯកោ។ កន្លងមក ឥណ្ឌាបានប្រកាសគាំទ្រវៀតណាមក្នុងការ ប្រឈមមុខជាមួយចិនដែលដាក់ស្ថានីយ រុករកប្រេង និងនាវាចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសបាន ប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ឥណ្ឌានៅតែរក្សាគោលជំហរជាបណ្ដា ប្រទេសក្នុងតំបន់គ្មានសិទ្ធិរារាំងសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង ហើយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការធានាសន្ដិសុខដល់ការធ្វើចរាចរដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរ ជាតិមិនត្រូវមានការឈ្លានពានណាមួយ ដោយប្រើប្រាស់កម្លាំងនោះឡើយ។ សកម្ម ភាពរបស់ចិនដែលដាក់ស្ថានីយខួងប្រេងនៅសមុទ្រវៀតណាមជាសកម្មភាពមិនអាច ទទួលយកបានគឺជាសកម្មភាពឈ្លានពានយ៉ាងច្បាស់ក្រឡែត។

កាលពីខែកក្កដាព្រឹទ្ធសភាអាមេរិកបាន បោះឆ្នោតទៅលើសេចក្ដីសម្រេចលេខ S.RES.412 ស្ដីពីដែនសមុទ្រចិនភាគខាងត្បូងដោយក្នុងនោះមានសំឡេងគាំទ្រទាំងស្រុង។ សេចក្ដីសម្រេចនោះបានស្នើដល់ចិនត្រូវតែធ្វើឱ្យស្ថានភាពដែនសមុទ្រចិនភាគខាងត្បូងវិលទៅរកសភាពដើមវិញ ដូចពេលកន្លងមកដោយចិនត្រូវតែដក ស្ថានីយខួងប្រេងចេញជាបន្ទាន់។

សេចក្ដីសម្រេចបានបញ្ជាក់ពីការគាំទ្រ របស់រដ្ឋាភិបាលអាមេរិកទៅលើសិទ្ធិសេរីភាពចរាចរណ៍ក៏ដូចជាប្រើប្រាស់តំបន់ សមុទ្រ និងដែនអាកាសក្នុងតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិកស្របទៅតាមច្បាប់អន្ដរ ជាតិ។ ប្រឆាំងរាល់សកម្មភាពប្រើប្រាស់ អំពើហិង្សាគំរាមកំហែងឈ្លានពានជាដើម។ នៅក្នុងសេចក្ដីសម្រេចលេខ S.RES. 412 ក៏បានលើកឡើងពីសកម្មភាពជាច្រើនរបស់ ចិនដែលពាក់ព័ន្ធទៅ នឹងច្បាប់អន្ដរជាតិក្នុងនោះមានសន្ធិសញ្ញាអន្ដរជាតិស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ (UNCLOS) ៕

7 gfgdf hqdefault

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print