ឆក់កាបូបភ្ញៀវទេសចរណ៍ជនជាតិបារាំង ពេលលំហែរកាយមាត់សមុទ្រ គេចមិនផុតពីដៃនគរបាលក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី១៦ សីហា ២០១៦ ពាក់ព័ន្ធបទស្មើលឆក់កាបូបជនជាតិបរទេស ។ ជនសង្ស័យឈ្មោះ លី ឡេង ហៅ លី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ.បិតត្រាង.ស្នាក់នៅភូមិទំនប់រលក ស្រុកស្ទឹងហាវ ក្រុង ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ soubeyer perrine ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិបារាំង ជាភ្ញៀវទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់យីហោGBT.១ ក្រុងព្រះសីហនុ ។ នៅវេលាម៉ោងខាងលើ ភ្ញៀវទេសចរណ៍ជនជាតិបារាំង បានដាក់កាបូបលើឆ្នេរសមុទ្រ ហើយក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបនោះរត់គេចខ្លួន តែត្រូវសមត្តកិច្ចនគរបាលក្រុងព្រះសីហនុក្របានភា្លម ។ កាបូបត្រូវបានប្រគល់ជូនភ្ញៀវទេសចរណ៍វិញ ចំណែកជនសង្ស័យ កសាងសំណុំរេឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនិតិវិធី ៕

image image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print