ក្រុមការងារមន្ទីរកសិកម្ម និងគណៈកម្មាការផ្សារអូរឫស្សីចុះពិនិត្យមើលការលក់ដូររបស់អាជីវករ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខុមាលភាព ជូនប្រជាពលរដ្ឋជាអាជីវករ និង អតិថិជន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង១០ព្រឹក ក្រុមការងារដឹកនាំដោយលោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ , លោក យ៉ាន់ ពៅ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាល , លោកស្រី កែប ច័ន្ទសោភា ប្រធានបសុពេទ្យ ប្រចាំខណ្ឌ៧មករា និង មន្ត្រីក្រោមឱវាទ បានរួមសហការជាមួយគណះកម្មការផ្សារអូរឬស្សី បានចុះផ្ទាល់ដល់ទីតាំងលក់ដូរនៅក្នុងបរិវេណផ្សារដើម្បី៖

ក-ត្រួតពិនិត្យការដឹកជញ្ជូនបក្សី (មាន់ ទា ) មកពីបណ្តាខេត្តនានា
ខ-ត្រួតពិនិត្យផលិតផលមានដើមកំណើតពីសត្វ ( ជ្រូកខ្វៃ មាន់ទាខ្វៃ )
គ-ត្រួតពិនិត្យការដឹកជញ្ជូនសាច់សត្វមកពីទីសត្តឃាត មកកាន់កន្លែងតាំងលក់ (ណែនាំឲ្យមានការវេចខ្ចប់ និង រក្សាអនាម័យក្នុងការដឹកជញ្ជូន) សម្ភារត្រូវស្អាតជាប្រចាំ
ឃ-ធ្វើជីវសុវត្ថិភាព កន្លែងតាំងលក់ និង តាមដងផ្លូវ ដោយប្រើប្រាស់ថ្នាំ សម្លាប់មេរោគ TH4 ៕

sm (1) sm (2) sm (3) sm (4)

ដោយ៖ ស សម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print