គ្រូទាយ២នាក់ប្ដីប្រពន្ធ ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធជាគ្រូទាយបានឆបោកប្រាក់ចំនួន១ម៉ឺន២ពាន់ដុល្លារ ពីជនរងគ្រោះដែលជាកូនធម៌ ហើយបានសន្យាសងតែមិនសងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត។

ករណីឆបោកនេះធ្វើឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ឡាក់គី តាមបណ្ដោយផ្លូវ២១៤(ផ្លូវភ្លោះ) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ ប្ដីឈ្មោះ គង់ សំអាត អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ឆាយ សុផន អាយុ៥៣ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិសាឡៅ២ ឃុំអន្លងជ្រៃ ស្រុកខាឡបរិវ៉ាត ខេត្តស្ទឹងត្រែង មានមុខរបរកសិករ។ ចំណែកជនរងគ្រោះមានឈ្មោះ សូឡៃម៉ាន់អីុប្រហីុម ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងខ្លា  ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរកសិករ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កាលពីអំឡុងឆ្នាំ២០១៥ ខែធ្នូ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ជាគ្រូទាយ ហើយបានទស្សទាយឲ្យជនរងគ្រោះថា ឲ្យលក់អាត្រាក់ទ័រដែលជនរងគ្រោះមាននោះចេញទៅទើបរកសីុមានបាន ពេលនោះជនរងគ្រោះក៏បានសម្រេចលក់អាត្រាក់ទ័រ ដាច់បានប្រាក់ចំនួន១ម៉ឺន៤ពាន់ដុល្លារ ពេលនោះជនសង្ស័យបានប្រាប់ជនរងគ្រោះថា យកលុយទាំងនោះមកផ្ញើនឹងគាត់ទៅព្រោះជនសង្ស័យនិងជនរងគ្រោះរាប់អានគ្នាម្ដាយធម៌កូនធម៌។ ជនរងគ្រោះក៏បានយកលុយដែលលក់បាននោះទៅផ្ញើនឹងជនសង្ស័យទាំងអស់មែន។ លុះក្រោយមកជនរងគ្រោះត្រូវការលុយក៏បានទារយកប្រាក់វិញ តែជនសង្ស័យមិនព្រមសង រួចបានព្យាយាមគេចខ្លួន មកស្នាក់នៅផ្ទះសំណាក់ឡាក់គី ពេលនោះជនរងគ្រោះបានស៊ើបរកទីកន្លែងដែលជនសង្ស័យលាក់ខ្លួន។ ក្រោយពេលឃើញជនសង្ស័យបានសងទៅជនរងគ្រោះបានចំនួន២ពាន់ដុល្លារ រួចធ្វើកិច្ចសន្យា ថានឹងសងគ្រប់ចំនួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃក្នុងកិច្ចសន្យា ជនសង្ស័យនៅតែមិនព្រមសង ទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីនាំខ្លួនមកសាកសួរ។

សូមបញ្ជាក់ផងដែរ ក្រោយពេលសាកសួររួចជនសង្ស័យដែលជាគ្រូទាយ២នាក់ប្ដីប្រពន្ធបានសារភាពថាខ្លួនពិតជាបានយកប្រាក់ពីជនរងគ្រោះពិតប្រាកដមែន។ អ្វីដែលគត់សំគាល់ទៀតនោះគឺជនសង្ស័យ២នាក់ប្ដីប្រពន្ធ បានដើរឆបោកគ្រប់ទីកកន្លែង តាមបណ្ដាលខេត្ត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕

g (2) g (4) g (1) g (3)

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print