ក្រោយបំពេញ​បាន​បទ​ដ្ឋាន​សន្តិសុខ​អន្តរជាតិអាមេរិកអនុញ្ញាតឲ្យយន្តហោះឥណ្ឌូនេស៊ីហោះហើរទៅអាមេរិកវិញ

ចែករំលែក៖

អាកាសចរណ៍ឥណ្ឌូនេស៊ី ត្រូវបានអាមេរិកហាមមិនឲ្យហោះហើរចូលក្នុងទឹកដីអាមេរិករយៈពេលមួយទស្សវត្តកន្លងមក ដោយសារតែប្រទេសនេះមិនបានអនុវត្តបទដ្ឋានសន្តិសុខអន្តរជាតិស្តីពីការហោះហើរ។

នៅពេលនេះមន្ត្រីឥណ្ឌូនេស៊ីបានបញ្ចាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ទើបទទួលបានការអនុញ្ញាតពីអាមេរិក នៅថ្ងៃទី១៦ ខែសីហា នេះ ឱ្យធ្វើការហោះហើរជាថ្មី ដឹកជញ្ជូនអ្នកដំណើរ ទៅចុះចតលើទឹកដីអាមេរិកបានឡើងវិ។ នៅក្នុងលិខិតមួយដែលបញ្ជូនមកកាន់ភ្នាក់ងារអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ី អ្នកទទួលខុសត្រូវផ្នែកចរាចរណ៍ផ្លូវអាកាសអាមេរិកបានអះអាងថា កម្រិតរក្សាសុវត្ថិភាពអាកាសចរណ៍ឥណ្ឌូណេស៊ីបានកើនឡើងគួរឲ្យកត់ សម្គាល់ ព្រមទាំងបំពេញបានបទដ្ឋានសន្តិសុខអន្តរជាតិ។

លោក ស៊ូប្រាសេត្យូ Suprasetyo អគ្គនាយកអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ីបានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅគ្រប់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី អាចធ្វើការហោះហើរចូលទឹកដីអាមេរិកបាន ។ ការបើកផ្លូវអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី អាចភ្ជាប់ការហោះហើរទៅអាមេរិកឡើងវិញ គឺជាដំណឹងល្អបំផុតសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលផង និងជាផ្តល់ទំនុកចិត្តដល់សាធារណជនអ្នកដំណើរទូទៅផង។

ចាប់តាំងពីឆ្នាំ២០០៧ មក សហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ី ហោះចូលក្នុងទឹកដីខ្លួនទេ ព្រោះតែឥណ្ឌូនេស៊ីមិនអាចឆ្លើយតបទៅនឹងបទដ្ឋានសុវត្ថិភាពនិង សន្តិសុខអាកាសចរណ៍។ នៅសម័យនោះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមិនឲ្យក្រុមហ៊ុនឥណ្ឌូណេស៊ី ដូចអាមេរិកដែរ ប៉ុន្តែក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។ ក្រោយមកក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ដូចយ៉ាង ក្រុមហ៊ុន Garuda Indonesia និង ក្រុមហ៊ុនអាកាសចរណ៍ ឡូសកូស AirAsia សាខារបស់ឥណ្ឌូណេស៊ី តែមានក្រុមហ៊ុនមេនៅម៉ាឡេស៊ី អាចហោះហើរមកអឺរ៉ុបបាន៕

1 (2) 1 (1)

ប្រែស្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print