សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយប៉ុស្តិ៍បានចុះបង្រា្កបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ កាលពីម៉ោង០២ និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ការចុះឃាត់ខ្លួននេះដោយទទួលបានបទបញ្ជាពីលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយផ្នែកជំនាញប៉ុស្តិ៍រដ្ឋបាលជាលិទ្ធផល​កំលាំងយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន​០២នាក់

១.ឈ្មោះគីម ធីម៉ូថេ ភេទប្រុស អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅផ្ទះជួល ភូមិ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

    ២. ឈ្មោះជា ចាន់ដារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៤០១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។

សំភារៈដកហូតមាន :ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print